បរទេស​៖ ជាការពិតណាស់ តារារ៉េបស្រី Cardi B បានបង្ហាញពីដំណឹងល្អនៃការមានផ្ទៃពោះរបស់នាង នៅក្នុងខែមិថុនាកន្លងទៅ ខណៈពេលចូលរួមកម្មវិធីពានរង្វាន់តន្ត្រី BET  ដោយនៅក្នុងព្រឹត្តិការណ៍នេះ សម្រស់អ្នកម៉ាក់រូបនេះ នៅតែសម្តែងដោយភាពងប់ងល់បើទោះបីជាមានផ្ទៃពោះធំក៏ដោយ តារារ៉េបស្រីរូបនេះមើលទៅមានថាមពលខ្លាំងពោរពេញទៅដោយភាពរស់រវើកនិងភាពទាក់ទាញ។

ជាមួយគ្នានេះ អ្នកចំរៀង WAP មានមោទនភាពបង្ហាញពីការលូតលាស់នៅពេលនាងមានផ្ទៃពោះកូនទី ២ របស់នាង។ ពោលគឺនាង ស្ថិតនៅក្នុងខែចុងក្រោយនៃការមានផ្ទៃពោះហើយនឹងសម្រាលកូននៅរដូវស្លឹកឈើជ្រុះនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ តារារ៉េបវ័យ ២៨ ឆ្នាំរូបនេះត្រូវបានគេឃើញក្នុងដំណើរអាជីវកម្មជាមួយស្វាមីរបស់នាងដែលជាតារារ៉េបប្រុស Offset នៅរដ្ឋ New Jersey ។ ក្នុងនោះផងដែរ Cardi B ពាក់ជាមួយឈុតយឺត Emilio Pucci ពណ៌ខៀវទាក់ទាញនិងស្បែកជើងពណ៌ផ្កាឈូក Miu Miu ដែលមានតម្លៃ ៨៩០ ដុល្លារ។ លើសពីនេះ សម្លៀកបំពាក់ដែល តារាស្រីរូបនេះបានពាក់ក៏បានបង្ហាញភាពទាន់សម័យ រាងដ៏ទាក់ទាញក្នុងសភាពពោះកាន់តែជិតគ្រប់ខែ ដែលបង្ហាញរាងឡើងចេញជាអក្សរ S៕

សូមទស្សនារូបភាពាខាងក្រោម៖

Cardi B និង មិត្តប្រុស
Cardi B និង មិត្តប្រុស
Cardi B និង មិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]