តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន ប្រិយមិត្តអ្នកលេងបណ្តាញសង្គម និងជាពិសេសអ្នកដែលសេ្នហាវិស័យកីឡាក្បាច់គុនបុរាណខ្មែរ ពិតជាមានការសោកស្តាយជាខ្លាំង ក្រោយពេលដែលលោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោបានទទួលមរណភាព នៅមន្ទីរពេទ្យខេត្តសៀមរាប ក្នុងវ័យ៦៦ ឆ្នាំ ដោយសាររោគាពាធ កាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញ នៅចំថ្ងៃបូជាសព លោកគ្រូរស់សេរី កូនសិស្សដែលជាអ្នកហាត់ក្បាច់គុនល្បុក្កតោជាច្រើននាក់បាននាំគ្នាមកសម្តែងការគោរព ដោយបានបញ្ចេញក្បាច់គុន ដើម្បីជាការជូនដំណើរ និងជាការរំលឹកគុណដល់ការលះបង់ពេលវេលា និងកម្លាំងកាយចិត្តដើម្បីក្បាច់គុនបុរាណខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែលថាព្រឹទ្ធាចារ្យ រស់សេរី បានចំណាយពេលវេលាជាច្រើនក្នុងជីវិតរបស់លោក ដើម្បីជួយកសាងធនធានមនុស្សផ្នែកខាងក្បាច់គុនល្បុក្កតោ រហូតទទួលបានការគោរពស្រឡាញ់ពីសំណាក់មហាជនស្ទើរតែគ្រប់មជ្ឈដ្ឋាន៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷

លោកគ្រូ រស់ សេរី និងសិស្សគុនល្បុក្កតោ
លោកគ្រូ រស់ សេរី
លោកគ្រូ រស់ សេរី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]