កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខដោយ Star News នៅថ្ងៃទី ១៧ ខែសីហាអតីតសមាជិកក្រុម IZ*ONE គឺតារាស្រី Kim Chae Won នឹងផ្លាស់ប្តូរទ្រនំទៅកាន់ HYBE Labels ។
តួយ៉ាង ក្រុមនារីថ្មីរបស់ HYBE ដែលពួកគេកំពុងបង្កើតជាមួយ Source Music ត្រូវបានគេរាយការណ៍ថាកំពុងមិនត្រឹមតែមាន Kim Chaewon សមាជិកក្រុម IZ*ONE ក៏មានសមាជិកម្នាក់ទៀត Miyawaki Sakura ក្នុងក្រុមមួយនេះ នឹងចូលរួមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចគ្នាផងដែរ អតីតភ្នាក់ងាររបស់ Kim Chaewon គឺ Woollim Entertainment និង HYBE បានយល់ព្រមលើកិច្ចព្រមព្រៀងរក្សាការសម្ងាត់ ដោយតារាស្រីរូបនេះនឹងក្លាយជាផ្នែកមួយនៃក្រុមចម្រៀងស្រីថ្មីរបស់ HYBE និង Source Music ។
លើសពីនេះត្រូវបានដឹងថា ក្រុមចម្រៀងនារីថ្មីនេះ ត្រូវបានគេជឿជាក់ថាមានសមាជិកចំនួន ៥ នាក់ ហើយក្នុងនោះមានពីរ ឬបីនាក់ ត្រូវបានជ្រើសចេញពីសមាជិក IZ*ONE ។ ក្នងនោះក៏មានសមាជិកម្នាក់ផងដែរ ដែលជាបេក្ខភាពដែលបានចូលរួមក្នុងកម្មវិធី Produce 48។
ចំណែកឯ Miyawaki Sakura ក៏ត្រូវបានគេលើកមកចូលរួម ក្រុមចម្រៀងនារីនេះផងដែរ តែជាលទ្ធផល វាមានការលំបាកក្នុងការចរចារវាង HYBE និងតំណាងជប៉ុនរបស់នាង ហេតុដូច្នេះ វាត្រូវបានអូសបន្លាយពន្យាពេល ពុំទាន់ដឹងថាយ៉ាងណា។
ប្រសិនបើ HYBE បើកបង្ហាញក្រុមចម្រៀងនារីថ្មីរបស់ពួកគេតាមការគ្រោងទុកនោះ ពួកគេនឹងមានក្រុមចម្រៀងនារីដែលនឹងឈរជើងភ្លាមៗ ទាំងក្នុងទីផ្សារកូរ៉េ និងជប៉ុនដោយប្រើកេរ្តិ៍ឈ្មោះ និងកិត្តិនាមស្ថិតក្រោមរបស់ IZ*ONE ដែលមានស្រាប់។
ទោះជាយ៉ាងណាខាង HYBE មិនទាន់ធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ៕
ប្រភព៖ koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]