រាជធានីភ្នំពេញ៖ ម្តាយចុងចិត្ដដាច់ម្នាក់ បានដេញ ក្មេងបុរសអាយុ១៣ឆ្នាំម្នាក់ ត្រូវជាកូនចុង ចេញពីបន្ទប់ជួល ក្រោយពីឪពុកយកសំណាកឃើញថា មានវិជ្ជមានកូវីដ១៩ រួចត្រូវបានក្រុមគ្រូពេទ្យនាំយកទៅព្យាបាល។
ទាក់ទិននឹងរឿងរ៉ាវដេញកូនចុង ចេញពីបន្ទប់ជួលនេះ បណ្តាលអោយមានការភ្ញាក់ផ្អើល នៅចំណុចផ្លូវសម្តេច ជា ស៊ីម ក្នុងភូមិព្រែកលៀប(ផ្សារព្រែកខ្វិត) ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ ទី១៦ ខែសីហា ឆ្នាំ២០២១ ក្រោយពីអាជ្ញាធរខណ្ឌជ្រោយចង្វារ បញ្ចប់ការបិទខ្ទប់រួច ក្រុមគ្រូពេទ្យដឹកឪពុកក្មេងនោះទៅព្យាបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា ក្មេងប្រុសរូបនោះមានឈ្មោះថា ផល លាភ អាយុ១៣ឆ្នាំ ដែលមានឪពុក ឈ្មោះ គាត ផល្លី ដែលមានវិជ្ជមានកូវីដ១៩ ស្នាក់នៅបន្ទប់ជួល នៅកន្លែងបិទខ្ទប់យកសំណាកខាងលើ។
រីឯ ស្ត្រីជាម្តាយចុង មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ។ តាមប្រភពព័ត៌មានអោយដឹងថា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌជ្រោយចង្វារ និងសង្កាត់ព្រែកលៀបបានបិទខ្ទប់កំណាត់ផ្លូវសម្តេចជាស៊ីម និងផ្សារព្រែកខ្វិត ដើម្បីយកសំណាកតេស្តរកកូវីដ១៩។ តែ ឪពុករបស់ក្មេង ផល លាភ ត្រូវបានក្រុមគ្រូពេទ្យ តេស្តឃើញវិជ្ជមានកូវីដ១៩ ហើយកូនប្រុសរូបនោះអវិជ្ជមាន ។
ដោយមានការអាណិតអាសូរចំពោះក្មេងប្រុស ផល លាភ អាជ្ញាធរនិងសមត្ថកិច្ច ក៏បានចាត់ចែងនាំរូបគេទៅស្នាក់នៅក្នុងបុរីរុងរឿង ដើម្បីធ្វើចត្តាឡីស័ក ហើយមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារម្នាក់ក៏បានសន្យាអោយទូរស័ព្ទមួយគ្រឿង ដើម្បីងាយស្រួលទាក់ទងគ្នា ។ក្រោយមក នៅវេលារសៀល ស្ត្រីជាម្តាយចុង រូបនោះ រួមទាំងអ្នកនៅសេសសល់ ក៏ត្រូវបានយកសំណាកផងដែរ តែម្តាយចុងដែលដេញកូនចុងរូបនោះ តេស្តរកឃើញថាអវិជ្ជមានកូវីដ១៩៕
ប្រភព៖ KSP
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]