ចិន៖ កំពូលតារាសម្តែងរបស់ប្រទេសចិនលោក Stephen Chow ហៅ ទិនហ្វី មានវ័យ ៥៩ ឆ្នាំ លោកធ្លាប់ណាត់ជួបនិងមានទំនាក់ទំនងជាមួយជាច្រើនកន្លងមក ប៉ុន្តែចំណងស្នេហ៍របស់លោកក៏ត្រូវបានបែកបាក់នៅត្រឹមពាក់កណ្តាលផ្លូវ។ អស់ជាច្រើនឆ្នាំមកហើយ ទិនហ្វី រស់នៅតែម្នាក់ឯងជាមួយម្តាយចាស់ជរារបស់លោក មិនតែប៉ុណ្ណោះលោកធ្លាប់បានចែករំលែកថា លោកលែងគិតពីការរៀបការទៀតហើយ។

យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ១៧ ខែសីហា គេហទំព័រ Sohu បានបង្ហោះរូបភាពរបស់ ទិនហ្វី ទៅលេងឆ្នេរខ្សាច់ជាមួយ នារីវ័យក្មេងម្នាក់ដែលជាបេក្ខនារីបវរកញ្ញាហុងកុង ២០២១ ។ គួរបញ្ជាក់ថា នាងមានអាយុត្រឹមតែ ១៧ ឆ្នាំដែលជាសម្រស់ក្មេងជាងគេនៅក្នុងសង្វៀនសម្រស់ឈានមុខគេនៅក្នុងប្រទេស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះតាមប្រភពដដែលបាននិយាយថា ទិនហ្វី មានការប្រុងប្រយ័ត្នខ្ពស់នៅពេលបង្ហាញខ្លួនជាមួយបវរកញ្ញារូបនោះ លោកថែមទាំងបញ្ជាឱ្យជំនួយការរបស់លោកមើលជុំវិញឆ្នេរខ្សាច់ជាច្រើនដងមុនពេលលោកបង្ហាញខ្លួនជាមួយនារីសម្រស់វ័យក្មេងនេះ។ ដោយ ទិនហ្វីពាក់អាវនិងមួកដើម្បីបិទមុខរបស់លោកជិតឈឹង។

ជាមួយគ្នានេះ លោក ទិនហ្វី ហាក់មានអាថ៌កំបាំងជាពិសេសអំពីទំនាក់ទំនងនេះ អ្នកទាំងពីរបានជិះទូកលេងកម្សាន្ដជាមួយគ្នាយ៉ាងរីករាយ ដោយកន្លែងដែលពួកគេជួបគឺជាកប៉ាល់ទេសចរណ៍ឯកជនមួយ លើសពីនេះជំនួយការរបស់តារាសម្ដែងរូបនេះ បានរៀបចំរថយន្តឯកជនមួយដើម្បីមកទទួល ទិនហ្វី នៅពេលពួកគេណាត់ជួបគ្នា ដោយមិនត្រូវបានអនុញ្ញាតឱ្យថតរូបឬថតសំលេងរបស់លោកអ្វីទាំងអស់៕

សូមទស្សនារូបភាពខាងក្រោម៖

ទិនហ្វី
ទិនហ្វី និង បវរកញ្ញហុងកុង
ទិនហ្វី និង បវរកញ្ញហុងកុង
រូបភាព
 បវរកញ្ញហុងកុង

ប្រភព៖zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]