បរទេស៖ យោងតាមសារព័ត៌មាន Daily Mail បានអោយដឹងថា Justin Bieber និងភរិយារបស់លោក Hailey Baldwin បានត្រលប់ទៅប្រទេសកាណាដាដើម្បីជួបគ្រួសារនៅចុងសប្តាហ៍។ ទន្ទឹមនឹងនេះ ប្តីប្រពន្ធមួយគូនេះបានទៅលេងឪពុកម្តាយរបស់ពួកគេ ហើយបានចូលរួមពិធីខួបកំណើតរបស់ប្អូនស្រីពៅរបស់ពួកគេឈ្មោះ Bay Bieber ដែលទើបតែមានអាយុ ៣ ឆ្នាំ។

ជាមួយគ្នានេះ នៅថ្ងៃទី ១៦ ខែសីហា តារាចម្រៀងប្រុសរូបនេះបានចែករំលែករូបថតយ៉ាងសប្បាយរីករាយនិងមានភាពកក់ក្តៅជាខ្លាំង ជាមួយសមាជិកគ្រួសារក្នុងឱកាសខួបកំណើតប្អូនស្រីពៅរបស់លោក។ លើសពីនេះ តារាចម្រៀងប្រុសរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបរាងសង្ហាញញឹមស្រស់របស់លោកទៅកាន់ប្អូនស្រីពៅ ដែលលោកបានពរនឹងដៃ។យ៉ាងណាមិញបើក្រលេកមើលទឹកមុខប្អូនស្រី​តារាចម្រៀងរូបនេះផ្ទាល់ ពិតជាខ្យូតគួរឲ្យស្រលាញ់ខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ នៅពេលដែលក្រឡេកមកមើលរូបភាព គូស្វាមីភរិយាមួយគូនេះថតជាមួយប្អូនស្រីបែបនេះ បានធ្វើឲ្យអ្នកគាំទ្រអ្នកគាំទ្រពិតជារំភើបនិងទន្ទឹងរង់ចាំកូនដំបូងរបស់គូស្វាមីនេះ ដោយបន្ទាប់ពីរៀបការបាន ២ ឆ្នាំអ្នកនិយមលេងអ៊ីនធឺណេតកំពុងទន្ទឹងរង់ចាំរហូតដល់ថ្ងៃដែល Hailey Baldwin មានផ្ទៃពោះនិងចង់ឃើញកូនរបស់ពួកគេណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

Justin Bieber និង ភរិយា
Justin Bieber និង គ្រួសារ
Justin Bieber និង គ្រួសារ
Justin Bieber និង គ្រួសារ
Justin Bieber និង ភរិយា និង ប្អូនស្រីពៅ

ប្រភព៖ kenh14.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]