ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុLycopene ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺមហារីក។ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា សារធាតុនៅក្នុងផ្លែប៉េងប៉ោះ អាចជួយទប់ស្កាត់ការវិវដ្ដ និងការបង្កើនក្លូនដ៏សាហាវនៃកោសិកាមហារីកក្រពះបានយ៉ាងមានប្រសិទ្ធភាព។
ផ្លែប៉េងប៉ោះអាចការពារ ជំងឺមហារីកក្រពះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីធ្វើការវិភាគលើផ្លែប៉េងប៉ោះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ផ្លែប៉េងប៉ោះមានសមត្ថភាពក្នុងការព្យាបាលដោយរារាំងកោសិកាមហារីកក្នុងការផ្លាស់ទី និងបានបញ្ឈប់វដ្ដកោសិកាតាមរយៈការបញ្ជាប្រូតេអ៊ីនគ្រួសារ និងសម្លាប់កោសិកាមហារីកដោយApoptosisយ៉ាងស័ក្ដិសិទ្ធិ។
អ្វីទៅជាជំងឺមហារីកក្រពះ?
ជំងឺមហារីកក្រពះ ជាប្រភេទជំងឺមហារីកក្នុងក្រពះ ហើយវារាលដាលពាសពេញរាងកាយ ព្រមទាំងអាចកើតនៅតំបន់ណាមួយនៃក្រពះ។ យោងតាមរបាយការណ៍បានបញ្ជាក់ថា ជំងឺមហារីកនេះពាក់ព័ន្ធនឹងកត្តាហ្សែន ការឆ្លងមេរោគ Helicobacter pylori និងទម្លាប់ញ៉ាំអាហារប្រៃពេក ឬការជក់បារីជាដើម។
រោគសញ្ញានៃជំងឺមហារីកក្រពះ
រោគសញ្ញាទូទៅមួយចំនួននៃជំងឺមហារីកក្រពះ រួមមាន៖
- ពិបាកលេបអាហារ
- ហើមពោះ បន្ទាប់ពីញ៉ាំអាហាររួច
- មានអារម្មណ៍ឆ្អែត បន្ទាប់ពីញ៉ាំអាហារតិចតួច
- ពិបាករំលាយអាហារ
- ចុកពោះ
- ស្រកទម្ងន់
- ក្រហាយទ្រូង
- ចង្អោរ
- ក្អួត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]