រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរបានធ្វើការបិទផ្សារបឹងទំពុន ដើម្បីយកសំណាកអ្នកទាំងដែលនៅក្នុងផ្សារ ដោយសារតែមានអ្នកកើតជំងឺកូវីដ១៩ បានចូលផ្សារ កាលពីម្សិលមិញនេះ។ នេះបើតាមបញ្ជាក់របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សោម បុប្ផា។
ដោយឡែក តាមប្រភពព័ត៍មានពី លោក ម៉េង វិមានតារា អធីការខណ្ឌមានជ័យ បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះមកផ្សព្វផ្សាយ រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ មកយកសំណាកប្រជាពលរដ្ឋជាអាជីវករ លក់ដូរនៅផ្សារបឹងទំពន់ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយ អ្នកជំងឺកូវីត១៩ បំប្លែងខ្លួនថ្មី ដែលតា Delta ដែលបានចូលមកទិញសម្ភារៈក្នងផ្សារ ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបផងដែរថា តាមសេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ ប្រភេទដែលតា លើពលករត្រឡប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុទាំងអស់ចំនួន ៤៩៤នាក់ ក្នុងនោះ មានស្ត្រីចំនួន ២៤៣នាក់។
ជាមួយគ្នានេះ សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា មកទល់ពេលនេះ មេរោគប្រភេទដែលតា Delta បានប៉ះពាល់ដល់២២ រាជធានី-ខេត្ត ហើយគិតត្រឹមថ្ងៃទី១៣ ខែសីហានេះ លើកលែងតែ៣ខេត្តប៉ុណ្ណោះ គឺខេត្តតាកែវ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]