ហុងកុង៖ ចាប់តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈជាច្រើនឆ្នាំមកនេះ តារាសម្ដែងស្រីហុងកុង Carman Lee នៅតែជាទីពេញនិយមសម្រាប់ហ្វេនៗជាច្រើន ព្រមជាមួយនឹងសម្រស់ក្មេងជាងវ័យដ៏មិនគួរជឿ។
ថ្មីៗនេះ តារាស្រីរូបនេះក៏បានទាញយកចំណាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហោះរូបភាព បង្ហាញពីស្រស់ស្អាតឥតខ្ចោះ ដែលធ្វើឲ្យមនុស្សជាច្រើន ពិតជាមិននឹកស្មានថា សម្រស់របស់នាង មានភាពខុសប្លែក ពីអាយុពិតនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាស្រី Carman Lee ក៏បានជូនពរខ្លួនឯង នៅក្នុងថ្ងៃខួបកំណើត គម្រប់ ៥៥ ឆ្នាំ ពោរពេញដោយភាពរីករាយ និងសុភមង្គល ។ ជាពិសេស នៅពេលដែលមើលឃើញពី ការតុបតែងខ្លួន មុខមាត់ សាច់សរលោង ពីតារាស្រីរូបនេះហើយ ក៏បានធ្វើឲ្យមនុស្សគ្រប់គ្នាគិតថា នេះគឺជាសម្រស់ដែលមានអាយុទើបតែ ២៤ ទៅ ២៥ ឆ្នាំប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រស់តារាស្រី Carman Lee ក្នុងអាយុ ៥៥ ឆ្នាំ បានធ្វើឲ្យអ្នកគាំទ្រគ្រប់ៗគ្នាភ្ញាក់ផ្អើល និងទទួលបានការសរសើររាប់មិនអស់ ដោយសារតែការថែរក្សាសម្រស់ឲ្យនៅតែស្រស់ស្អាត បើទោះបីជាមានអាយុកាន់តែច្រើនក៏ដោយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]