ភ្នំពេញ៖ ក្រោយពីបានបញ្ចប់ការប្រកួតក្មវិធី Miss Cosmos World ឆ្នាំ ២០១៨ បច្ចុប្បន្ន កញ្ញា ហ្វា ហ្វា កាន់តែមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងនៅក្នុងវិស័យសិល្បៈ មិនថាទាំងការងារជាតារាម៉ូដែល ព្រមទាំងការងារថតខ្សែភាពយន្តផងដែរ។
ងាកមកមើលរូបសម្បត្តិរបស់តារាស្រីជាគូស្នេហ៍របស់តារាចម្រៀង ចឺម រូបនេះវិញ យើងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ហ្វេនៗតែងមានការចាប់អារម្មណ៍ និងពោលសរសើរជាហូរហែពីនាង ព្រោះគ្រប់ពេលដែល ហ្វាហ្វា បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់នានា នាងពិតជាស្រស់ស្អាត លេចធ្លោគ្រប់ពេល ជាពិសេស តាមរយៈរូបភាពថ្មីៗខាងក្រោមនេះ មហាជនក៏សរសើរមិនដាច់ពីមាត់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះ ហ្វាហ្វា បានរៀបចំតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ កូនស្រីអភិជននាសម័យឧត្តុង ដែលមានជាការរចនាតុបតែងដោយគ្រឿងប្រដាប់ជារបស់ខ្មែរពិតៗ ទើបធ្វើឲ្យ តារាស្រីរូបនេះ មើលទៅពិតជាស្រីស្អាត ស្រគត់ស្រគំសមសួនដូចនារីខ្មែរជំនាន់នោះពិតៗតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
រូបភាព៖ Sp Illusion studio
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]