រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ  ទី១៧  ខែសីហា  ឆ្នាំ២០២១, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាប់ដៃគូសហការជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីកៀរគរថវិកាសម្រាប់ជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលជំងឺកុមារភាគច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ការពិនិត្យ ពិគ្រោះ និងព្យាបាល គឺឥតគិតថ្លៃ ដែលក្នុងរយៈពេលប្រមាណជិត៣០ឆ្នាំ កន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងកុមារបានយ៉ាងច្រើន និងបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅកម្ពុជា។

ចំណាយប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាកំពុងមានការប្រឈម ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការកៀរគរថវិកាបរិច្ចាគមួយ មានឈ្មោះថា A Cup of HOPE” ដើម្បីអំពាវនាវដល់សាធារណជន ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។  ថវិកាបរិច្ចាគតិចក្តី ច្រើនក្តី  របស់សប្បុរសជន គឺជាអំណោយដ៏ធំធេងក្នុងការចូលរួមជួយសង្គ្រោះជីវិតកុមារ ជាពិសេសតាមរយៈការទទួលបាននូវសេវាសុខភាពប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនរើសអើង។

បណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងការកោតសរសើរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងអតិថិជនរបស់ធនាគារ ចំពោះកាយវិការសប្បុរស ក្នុងការគាំទ្រដល់និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយបានបញ្ជាក់ថា៖ 

ការបញ្ជាក់របស់បណ្ឌិត ចន ណារិទ្ធ

លោក Makoto Kurokawa នាយកប្រតិបត្តិរងនៃធនាគារ ជេ ត្រាស់ រ៉ូយាល់ បានមានប្រសាសន៍ថា៖

  ប្រសាសន៍របស់លោក Makoto Kurokawa

អតិថិជនរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចចូលរួមយុទ្ធនាការ «A Cup of HOPE» និងធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈ គណនីប្រាក់រៀលលេខ 4582369 ឬ គណនីប្រាក់ដុល្លារលេខ 4582347 តាមជម្រើសណាមួយដូចខាងក្រោម៖

• ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិប្រចាំខែ
• សេវាធនាគារតាមទូរសព្ទដៃ និងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
• តាមរយៈសាខាណាមួយរបស់ធនាគារ ជេ ត្រាស់ រ៉ូយាល់

ថ្លៃភេសជ្ជៈមួយកែវដែលអ្នកបរិច្ចាគនៅថ្ងៃនេះ អាចជួយសង្គ្រោះជីវិត និងអនាគតកុមារជាច្រើននាក់នៅកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]