ភ្នំពេញ៖ ការឈានជើងចូលវិថីសិល្បៈមិនមែនជាភាពងាយស្រួលនោះទេ សម្រាប់អ្នកដែលមានមិនមានសមត្ថភាពច្បាស់លាស់។ ម្យ៉ាងក្នុងសង្គមសិល្បៈ គេអាចនិយាយបានថា មានតែអ្នកមានទេពកោសល្យ និងសមត្ថភាពពិតប្រាកដ ព្រមទាំងមានរូបសម្ផស្សស្អាត ទើបអាចឈរជើងនៅក្នុងវិស័យមួយនេះបានយូរអង្វែង ហើយអាចក្លាយជាតារាកំពូលប្រចាំប្រទេសបាន។

លើសពីនេះទៅទៀត ក្រៅពីសម្រស់ និងទេពកោសល្យ គេសង្កេតឃើញមានតារាមួយចំនួន បានផ្លាស់ប្ដូរឈ្មោះ ដើម្បីមហាជនស្ដាប់ទៅពីរោះ ខុសពីពលរដ្ឋធម្មតា ហើយប្លែកខុសពីគេផងដែរ។ ក្នុងនោះដែរ ទម្រាំតែរកឈ្មោះដាក់បាន មានតារាមួយចំនួន បានយកឈ្មោះពីរទៅបី ដើម្បីផ្គុំចូលគ្នាបានជាឈ្មោះមួយ ហើយមានតារាខ្លះយកឈ្មោះបងប្អូនមកដាក់ក៏មានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង សិល្បករ សិល្បការិនីខ្មែរល្បី ដែលបានផ្លាស់ប្ដូរឈ្មោះស្របពេលឈានជើងប្រឡូកក្នុងវិស័យសិល្បៈនោះមានដូចជា៖

១៖ លោក ហ្សូណូ

តារាចម្រៀង និងតារាសម្ដែងលោក ហ្សូណូ ត្រូវបានគេដឹងឈ្មោះពិតថា កែសុវណ្ណរ៉េត។

លោក ហ្សូណូ
លោក ហ្សូណូ

២៖ លោក អេឡិច ចិត្រា

ចំណែកតារាចម្រៀង និងតារាសម្ដេងសាច់សខ្ចីលោក អេឡិច ចិត្រា គេដឹងផងដែរថា ឈ្មោះពិតរបស់លោកគឺ មានឈ្មោះ លឹម ប៉ស្រ៊ុន ដែលឈ្មោះមួយនេះបែបចិនផងដែរ។

លោក អេឡិច ចិត្រា
លោក អេឡិច ចិត្រា

៣៖ កញ្ញា អ៉ីវ៉ា

តារាចម្រៀងរូបរាងស្ដើងកញ្ញា អ៉ីវ៉ា ក្រោយចូលសិល្បៈនាងបានប្ដូរឈ្មោះ ហើយឈ្មោះពិតនាងគឺ ឃិន ស្រីនាថ។

កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា

៤៖ កញ្ញា តាក់ម៉ា

តារាចម្រៀង និងតារាសម្ដែងកញ្ញា តាក់ម៉ា ទោះចូលសិល្បៈច្រើនឆ្នាំហើយក្ដី តែមានមហាជនជាច្រើននៅមិនទាន់ដឹងឈ្មោះពិតនាងនៅឡើយនោះទេ ដិយឈ្មោះពិតរបស់នាងគឺ​ ណុប មុន្នីសោម៉ា។

កញ្ញា តាក់ម៉ា
កញ្ញា តាក់ម៉ា

៥៖ កញ្ញា ហេង កែវនីតា

បើក្រឡេកមើល ពិធីការិនីឆ្នើមកញ្ញា ហេង កែវនីតា ក៏មិនខុសពីតារាប្រុសស្រីខាងលើប៉ុន្មានឡើយ ក្រោយចូលសិល្បៈអស់ជាច្រើនឆ្នាំ នាងបង្ហើបប្រាប់ឈ្មោះពិតរបស់ខ្លួនថា នាងមានឈ្មោះពិតគឺ ហេង ផានណា។

កញ្ញា ហេង កែវនីតា
កញ្ញា ហេង កែវនីតា

៦៖ លោក នីកូ

តារាចម្រៀងប្រុសពូកែតុបតែងខ្លួនលោក នីកូ គេដឹងផងដែតថាតារារូបនេះជាប្អូនប្រុសបង្កើយលោក ណុប បាយ៉ារិទ្ធ ហើយឈ្មោះពិតរបស់លោក នីកូ គឺ ណុប សម្បត្តិពុទ្ធិរ័ត្ន។

លោក នីកូ
លោក នីកូ

៧៖ អ្នកនាង សុគន្ធ និសា

ស្ទើរមិនចង់ជឿ ធ្លាប់តែមានមហាជនជាច្រើនស្គាល់កំពូលតារាចម្រៀងស្រីអ្នកនាង សុគន្ធ និសា តែតាមពិតនាងមានឈ្មោះពិតគឺ ប៉ុន សុគន្ធា។

អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា

៨៖ លោក ឆាយ វីរៈយុទ្ធ

តារាចម្រៀងប្រុសកូនមួយលោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងមួយរូបទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ហើយតារាប្រុសរូបនេះមានឈ្មោះពិតនោះគឺ ឆាយ ចាន់ឆោម។

លោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ

៩៖ លោក ខេមរៈ សិរីមន្ត

បើងាកមកមើលកំពូលតារាចម្រៀងប្រុស លោក ខេរៈ សិរីមន្ត ចូលសិល្បៈច្រើនឆ្នាំ ហើយក៏ធ្វើឲ្យមហាជនជាច្រើនគាំទ្រ និងចូលចិត្តច្រើនផងដែរ ដោយឈ្មោះពិតលោកគឺ ប៊ុន ថៃ។

លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត

១០៖ លោក ឆន សុវណ្ណរាជ

កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ ត្រូវបានគេដឹងថាយកឈ្មោះប្អូនប្រុសលោកមកដាក់ ដោយឈ្មោះលោកមគឺ ឆន សុវណ្ណរ៉ា។

លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]