តារាកម្សាន្ត: រាជនីសម្លេងរនាដឯកមាសមេត្រី ហួយមាស ម្ចាស់សំនៀងបទ "ចិត្តខុសពីមុន" និងជាវីរសិល្ប:ការិនីពហុជំនាញដ៏ល្បីល្បាញនៅក្នុងសម័យសង្គមរាស្រ្តនិយម ឬ ដែលមហាជន និងប្រិយមិត្ត ពុកម៉ែ បងប្អូនបានស្គាល់ និងទទួលជ្រាបតាមរយ:មរតកចំរៀងដើមមកទល់នឹងពេលបច្ចុប្បន្ននេះ មុនពេលទទួលមរណភាពដោយសារតែបនប្រល័យពូជសាសន៍ប៉ុលពត លោកស្រីក៏បានបន្សល់ទុកនូវដំណក់ឈាមចុងក្រោយ គឺកូនស្រីជាទីស្រលាញ់មួយរូបមានឈ្មោះថា អ៊ុំសោមាវតី ដែលជាចំណងដៃដ៏ថ្លៃថ្លាមួយរវាងអាពាហ៍ពិពាហ៍របស់លោកស្រី និងស្វាមីលោក អ៊ុំសុផានុរក្ស ដែលជាតន្រ្តីករវាយស្គរ។

យ៉ាងណាមិញ ដោយសារតែមនោគមវិជ្ជាជ្រុលនិយមរបស់ពួកប៉ុលពតដែលប្រឆាំងទាស់ជាមួយមន្ត្រីរាជការរបបសក្តិភូមិ និងសិល្បករ សិល្បការិនីជាដើមនោះ លោកស្រីហួយមាស ក៏ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់នៅក្នុងឆ្នាំ១៩៧៧ ក្នុងខេត្តបាត់ដំបង។ ប៉ុន្តែជាភ័ព្វសំណាង អ្នកស្រីអ៊ុំសោមាវតី ត្រូវបានរួចរស់ជីវិតពីរបរខ្មែរក្រហមនាពេលនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកតាមបទសម្ភាសន៍មួយជាមួយនឹងក្រុមព្រះសុរិយាលោកស្រីអ៊ុំសោមាវតីបានប្រាប់ថា នាពេលបច្ចុប្បន្ននេះ លោកស្រី កំពុងរស់នៅប្រទេសស្វីស ដោយបានមករស់នៅប្រទេសទី៣នេះចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកទល់នឹងពេលបច្ចុប្បន្ន។

សូមរំលឹកផងដែលថា លោកស្រីហួយមាស ជាសិល្បការិនីខ្មែរដែលមានទេពកោសល្យ និងសំនួនវោហាស័ព្ទពិរោះរណ្តំ ដោយលោកស្រីក៏ជាអ្នកបម្រើការងារនៅក្នុងវិទ្យុជាតិកម្ពុជាផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម

រាជនីសម្លេងរនាដឯកហួយមាស
លោកស្រីអ៊ុំសោមាវតី 
លោកស្រីអ៊ុំសោមាវតី 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]