កូរ៉េខាងត្បូង៖ អ្នកគាំទ្រវិស័យតារា k-pop ពិតជាជ្រាបច្បាស់ហើយថា សមាជិកក្រុមនារីកូនពៅក្នុងផលិតកម្ម SM សមាជិក Ningning ក្រុម​ Aepsa ត្រូវបានគេគិតថាតារាស្រីរូបនេះហើយនឹង Jennie ក្រុម BLACKPINK មើលទៅដូចគ្នា ហេតុដូច្នេះ បានធ្វើឲ្យអ្នកនិយមលេងអ៉ីនធឺណែត ចាប់ផ្តើមបកស្រាយយ៉ាងល្អិតល្អន់ ព្រមទាំងវែកញែក ថាអាយដលទាំងពីរដួង មើលទៅមានភាពស្រដៀងគ្នាកម្រិតណា។

យ៉ាងណាមិញ នៅលើគណនីហ្វេនផេកមួយ ដែលជាអ្នកចូលចិត្ត និងស្រលាញ់ តារាស្រីទាំងពីរដួងនេះ បានប្រមូលផ្តុំជាពិសេស រូបភាពសន្លឹកជាច្រើន នៃម៉ូដសម្លៀកបំពាក់ ក៏ដូចជាស្ទាយ៍តុបតែងខ្លួន ជាពិសេសនោះការបង្ហាញស្ទីលកាច់រាងថតរូប ដូចតារាម៉ូដែលអាជីព ទាក់ភ្នែកពីសំណាក់មហាជនមិនស្ទើរ នៃការលេងម៉ូតខោអាវយ៉ាងស៊ីវីល័យ ត្រូវបានទទួលការចាប់អារម្មណ៍ពីក្រុមអ្នកគាំទ្រយ៉ាងខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ គេក៏បានកត់សម្គាល់ផងដែរ Jennie និង NingNing ពិតជាមានសម្រស់ស្រស់ស្អាត និងមានភាពស្រដៀងគ្នាខ្លាំងបេះបិត ជាមួយការលេងស្ទីល ក៏ដូចជាការថតរូបមានភាពដូចគ្នាបែបនេះ គួបផ្សំទៅនឹងរាងដ៏ល្អឥតខ្ចោះ កាន់តែពិសេសទម្រង់មុខមានភាពស្រដៀងគ្នាថែមទៀតនោះ ពោលគឺថា អ្នកទាំងពីរសឹងតែដូចបងប្អូនស្រីភ្លោះតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Jennie និង NingNing
Jennie និង NingNing
Jennie និង NingNing
Jennie និង NingNing
Jennie និង NingNing
Jennie និង NingNing
Jennie និង NingNing
Jennie និង NingNing
Jennie និង NingNing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]