រាជធានីភ្នំពេញ ៖ ពិតមែនហើយ ក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសអនុញាតឱ្យម្ចាស់តោ មានសិទ្ធិទទួលយកសត្វតោ មកចិញ្ចឹមវិញ ហើយនោះ សម្តេចក៏បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវតែម្ចាស់តោ ត្រូវតែធ្វើទ្រុងដាក់សត្វតោនោះ ដើម្បីថែរក្សាសុវត្ថិភាពសម្រាប់មនុស្សរស់នៅក្នុងផ្ទះ និង អ្នករស់នៅជិតខាង។
តែផ្ទុយទៅវិញ កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែលេចវត្តមាន សត្វតោមួយក្បាលនេះ លើដងផ្លូវសាធារណៈ ក្នុងខណ្ឌបឹងកេងកង ដែលម្ចាស់បានបញ្ជាក់ថា តោគ្រាន់តែតាមចេញទៅក្រៅ ពេលម្ចាស់យកសំរាមទៅចោល ហើយក៏ចូលតាមវិញ តែបែរជា បង្កភាពភ្ញាក់ផ្អើល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាក្តី ក្រោយពេល ធ្វើឲ្យបងប្អូនអ្នកជិតខាង មានការភ័យខ្លាចនោះ ម្ចាស់តោ បានចេញមុខសុំទោស និងសន្យាថា គ្មានរឿងបែបនេះកើតឡើងឡើយ ខណៈពេលនេះ កំពុងតែធ្វើរបងឲ្យខ្ពស់ជាងមុនទៅទៀត។
គួរបញ្ជាក់ផងដែរថា ម្ចាស់តោ បាននិយាយយ៉ាងដូច្នេះ ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]