ភ្នំពេញ៖ ក្រុមហ៊ុន JCB International Co., Ltd. ជាឧបសម្ពន្ធប្រតិបត្តិការអន្តរជាតិនៃក្រុមហ៊ុន JCB Co., Ltd. ដែលជានិមិត្តសញ្ញាសេវាទូទាត់អន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន និងធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ធនាគារ ABA) ដែលជាធនាគារឈានមុខផ្នែកសេវាធនាគារឌីជីថលនៅកម្ពុជា និងជាបុត្រសម្ពន្ធនៃធនាគារជាតិកាណាដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ និងបានប្រកាសពីការដាក់ឲ្យដំណើរការទទួលទូទាត់កាត JCB នៅកម្ពុជា។
ភាពជាដៃគូនេះនឹងអនុញ្ញាតឲ្យប្រើប្រាស់កាតនិមិត្តសញ្ញា JCB នៅតាមបណ្តាញពាណិជ្ជករ ABA នៅទូទាំងប្រទេស ដែលនឹងផ្តល់ភាពងាយស្រួលខ្លាំងជាងមុនដល់ម្ចាស់កាត JCB ។ ក្រុមហ៊ុន JCB បាននិងកំពុងពង្រីកអាជីវកម្មចេញកាត ក្នុងប្រទេសនៅអាស៊ាន រួមមាន ប្រទេសកម្ពុជាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន JCB និងធនាគារ ABA មានផែនការពង្រីកភាពជាដៃគូនេះឲ្យដល់ពាណិជ្ជករ ABA ទាំងអស់ រួមមានការទទួលទូទាត់តាមប្រព័ន្ធទូទាត់អនឡាញ PayWay និងម៉ាស៊ីន ATM ត្រឹមដំណាច់ឆ្នាំ ២០២១។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA (ឆ្វេង) និង លោក Yoshiki Kaneko ប្រធាន និងនាយកប្រតិបត្តិការនៃក្រុមហ៊ុន JCB International Co., Ltd. អំឡុងពិធីចុះហត្ថលេខាតាមអនឡាញលើកិច្ចព្រមព្រៀងភាពជាដៃគូ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖
លោក Yoshiki Kaneko ប្រធាន និងនាយកប្រតិបត្តិការនៃក្រុមហ៊ុន JCB International Co., Ltd. មានប្រសាសន៍ថា៖
អំពីធនាគារ ABA
ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦។ ជាមួយសាខា ៧៩ , ម៉ាស៊ីន ATM ៣៧៩ , ម៉ាស៊ីនទូទាត់ POS ចំនួន ២,៤៩៨ , ម៉ាស៊ីនស្វ័យសេវា ៣៤៤ ទូទាំងប្រទេស និងសេវាធនាគារអនឡាញឈានមុខ ធនាគារ ABA ផ្តល់សេវាហិរញ្ញវត្ថុដ៏ទំនើបជាច្រើនជូនអតិថិជនរបស់ខ្លួនជាង ១,៧ លាននាក់ ក្នុងផ្នែកផ្សេងៗជាច្រើន ដូចជា រូបវន្តបុគ្គល, អាជីវកម្មខ្នាតតូច, និងសហគ្រាសធុនតូច និងមធ្យម។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.ababank.com។
ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ មានទ្រព្យសកម្មជាង ២៧៤ ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី៣០ ខែមេសា ២០២១។ ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដាបានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្ត នៃប្រទេសជាមួយនឹងអតិថិជនក្នុងដៃ ២.៧ លាននាក់។ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេលំដាប់ទី ៦ ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកេប៊ិច ធនាគារជាតិកាណាដា ជាជម្រើសនៃបណ្ដាសហគ្រាសធុនតុច និងមធ្យមនានានៅទីនោះ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.nbc.ca។
អំពីក្រុមហ៊ុន JCB
JCB ជានិមិត្តសញ្ញាសេវាទូទាត់លំដាប់សកលលោកដ៏ធំមួយ និងជាក្រុមហ៊ុនចេញកាត និងទទួលកាតទូទាត់ឈានមុខរបស់ប្រទេសជប៉ុន។ ក្រុមហ៊ុន JCB បានដាក់ឲ្យដំណើរការអាជីវកម្មកាតរបស់ខ្លួនក្នុងឆ្នាំ ១៩៦១ និងចាប់ផ្តើមពង្រីកប្រតិបត្តិការទូទាំងសកលលោក ក្នុងឆ្នាំ ១៩៨១។ បណ្តាញប្រតិបត្តិការកាតរបស់ខ្លួន មានពាណិជ្ជករជាង ៣៦ លាន នៅទូទាំងពិភពលោក។ កាត JCB ឥឡូវនេះចេញភាគច្រើននៅប្រទេសនិងតំបន់នៅអាស៊ី ដែលមានម្ចាស់កាតជាង ១៤០ លាននាក់។ ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនអន្តរជាតិរបស់ខ្លួន ក្រុមហ៊ុន JCB បានបង្កើតសម្ពន្ធជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេរាប់រយទូទាំងសកលលោក ដើម្បីបង្កើនវិសាលភាពពាណិជ្ជករ និងចំនួនម្ចាស់កាត។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយទូទាត់ប្រាក់ដ៏ទូលំទូលាយមួយ ក្រុមហ៊ុន JCB ប្តេជ្ញាចិត្តក្នុងការផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយគុណភាព និងឆ្លើយតបខ្ពស់ជូនអតិថិជនទាំងអស់ទូទាំងសកលលោក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.global.jcb/en/។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]