ថៃ៖ វាគឺជារឿងដ៏សោកស្ដាយមួយ ក្នុងពេលដែល តារាស្រី Newclear Hansa បានចេញមកប្រកាសពីការបញ្ចប់ទំនាក់ទំនងប្ដីប្រពន្ធ រវាងលោក Dj Petchja ហើយត្រលប់មកធ្វើជាមិត្តល្អនឹងគ្នាវិញ បន្ទាប់ពីមានពាក្យលេចលឺថាមានការបែកបាក់គ្នាមួយរយៈ។
ដោយឡែក ថ្មីៗនេះ លោក Dj Petchja ស្រាប់តែបានលើកឡើងអំពីបញ្ហានេះម្ដងទៀត តាមរយៈការបង្ហោះរូបភាពគូដ៏រីករាយជាមួយនឹង Newclear និងមានសារបើកចំហរដើម្បី ជូនដំណឹងទៅដល់អ្នកគាំទ្រពីការផ្លាស់ប្ដូរឋានៈប្ដីប្រពន្ធទៅជាមិត្តភក្តិ ព្រមទាំងជាបទពិសោធថ្មីមួយ ដែលលោកបានជួបប្រទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ មនុស្សជាច្រើនបានចាប់អារម្មណ៍ទៅលើចំណុចមួយដែល លោក Dj Petchja បានលើកឡើងថា អ្នកទាំងពីរមិនបានទៅជាមួយនឹងអ្នកណាផ្សេងទេ ហើយក៏មិនបានឈ្លោះប្រកែកគ្នាដែរ ប៉ុន្តែឥរិយាបថគឺមិនដូចគ្នាទេ។ ជាពិសេស លោកក៏បានបន្ថែមទៀតថា តារាស្រី Newclear គឺជាមនុស្សល្អ និងជាម្តាយដ៏ល្អម្នាក់ ព្រមទាំងប្រាប់ថា គ្មាននរណាចង់ចែកផ្លូវគ្នាទេ ប៉ុន្តែអ្នកទាំងពីរបានព្យាយាមយ៉ាងច្រើនមកហើយ។
យ៉ាងណាមិញ ចំពោះកូនប្រុសតូចរបស់ប្ដីប្រពន្ធមួយគូនេះ ក៏ស្ថិតនៅជាមួយនឹងឪពុកម្ដាយដូចធម្មតា គ្រាន់តែស្ថានភាពឪពុកម្តាយ ពេលនិយាយគ្នាដូចជាមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ ដើម្បីរក្សាចម្ងាយក្នុងការនៅជាមួយគ្នាឲ្យកាន់តែរលូន ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]