បរទេស៖ ជាការពិតណាស់ Camila ថ្មីៗកន្លងទៅ នាងបានធ្វើលំហាត់ប្រាណយ៉ាងសកម្ម ជារៀងរាល់ថ្ងៃតែម្តង ក៏ព្រោះតែ នៅពេលដែលរាងកាយរបស់នាង រាងលើសគីឡូ ដោយក្នុងនោះមានការគាំទ្រយ៉ាងពេញទំហឹង ពីមិត្តប្រុសរបស់នាង Shawn ដែលដើរជាមួយគ្នាសឹងតែរាល់ថ្ងៃ។
តួយ៉ាងតារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះ មើលទៅពិតជារីករាយណាស់ជាមួយមិត្តប្រុសរបស់នាងដែលមានអាយុតិចជាង ២ ឆ្នាំ។ គូស្នេហ៍តារាមួយគូនេះ បានដើរបណ្តើរ ហើយនិយាយគ្នា បណ្តើរ មិនត្រឹមតែប៉ុណ្ណោះ បានឱបគ្នាដោយក្តីស្រឡាញ់ ជាមួយការប្រឡែងលេងជាមួយគ្នាទៀតផង ដែលមើលទៅពិតជាគួរឲ្យច្រណែនតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ អ្វីដែលធ្វើឲ្យ គ្រប់គ្នាច្រណែនទៅលើស្នេហារបស់តារាស្រី Camila នោះគឺ បើទោះជានាងស្ថិតក្នុងកាលទេសណា ក៏តែងមានមិត្តប្រុសនាងនៅក្បែរលើកទឹកចិត្តជានិច្ច ជាពិសេស Shawn Mendes តែងបង្ហាញសកម្មភាពយកចិត្តទុកដាក់យ៉ាងពេញលេញទៅលើមិត្តស្រីរបស់លោក ពោលគឺគ្រប់ពេលដែលបង្ហាញខ្លួនលើដងផ្លូវជាសាធារណ Shawn តែងតែកាន់ដៃ Camila ជាប់ជានិច្ច។ ដោយ នេះសរបញ្ជាក់ពីការយកចិត្តទុកដាក់ជាខ្លាំងពី Shawn ទៅលើ Camila។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]