យល់ដឹង: បាត់ដំបង ដែនដីនៃផលានុផល និងជាជង្រុកស្រូវនៃកម្ពុជាដ៏ល្បីល្បាញ ក៏ត្រូវបានគេស្គាល់ជាទូទៅថាជាទីកន្លែងកំណើតរបស់កវីនិពន្ធ បណ្ឌិត និងអ្នកប្រាជ្ញដ៏ល្បីល្បាញក្នុងប្រវត្តិតាក់តែងនិពន្ធចងក្រង ប្រលោមលោក កំណាព្យ ច្បាប់ ល្បើក និងបទអប់រំទូទៅជាច្រើនផងដែរ។
ជាង់ស្តែង កវីនិពន្ធខ្មែរល្បីល្បាញចំនួន៤រូបខាងក្រោមនេះ ដែលត្រូវបានអ្នកសិក្សា និងប្រជាជនស្គាល់ជាទូទៅតាមរយ:ស្នាដៃតែងនិពន្ធដ៏ល្អឯក សុទ្ធសឹងតែមានទីកន្លែងកំណើតនៅខេត្តបាត់ដំបង។ ដោយកវីនិពន្ធទាំង៤រូបនោះ រួមមាន÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/.លោក ញ៉ុក ថែម
ម្ចាស់ស្នាដៃរឿងកុលាបប៉ៃលិន និងបិសាចស្នេហា លោកញ៉ុក ថែម កើតនៅថ្ងៃទី ២១ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកមានបិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។
២/.លោក នូហាច
កវីម្ចាស់ស្នាដៃរឿងប្រលោមលោកដ៏ល្បី រឿងផ្កាស្រពោន និងមាលាដួងចិត្ត លោកនូ ហាច កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត បាត់ដំបង ។ ឪពុកនាមឃួន នៅ និងម្តាយនាមឱរ មួច ពួកគាត់ជាកសិករ ។ លោកនូ ហាច ជាកូនច្បង និងមាន ប្អូនៗច្រើននាក់ទៀត ក្នុងនោះមានប្អូនស្រី៣នាក់ ។
៣/.លោក គង្គ ប៊ុនឈឿន
កវីដងប៉ាកកាឯក ម្ចាស់ស្ទឹងសង្កែ លោកកើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិន(ស្រុកកំណើតនៅ ខេត្តតាកែវ) ម្តាយឈ្មោះ ម៉រ ភឹង(បាត់ដំបង) ។
៤/.លោក សួន សុរិន្ទ
ម្ចាស់ពានរង្វាន់ឥន្រ្ទទេវី និងជាម្ចាស់ស្នាដៃរឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់ លោក សួន សុរិន្ទ កើតនៅថ្ងៃទី ០៩ កក្កដា ឆ្នាំ១៩៣០ នៅសង្កាត់ជ្រៃ ស្រុកសង្កែ ខេត្តបាត់ដំបង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]