រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបរិច្ចាគទឹកប្រាក់ និងជំនួយជាគ្រឿងសម្ភារៈបរិក្ខារពេទ្យ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈប្រទេសមួយនេះ កំពុងជួបវិបត្តិកូវីដ១៩ ផងដែរ នៅក្នុងតំបន់អាស៊ាន។ នេះបើតាមលិខិតមួយចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះ លោកឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងបរិច្ចាគទឹកប្រាក់ចំនួន ២០០.០០០ ដុល្លារអាមេរិក ជាមួយជំនួយមនុស្សធម៍អាស៊ាន ទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជាជំនួយជូនដល់ភាគីមីយ៉ាន់ម៉ា តាមរយៈមជ្ឍមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៍ (AHA Centre)។ ក្នុងនោះដែរ កម្ពុជានឹងបរិច្ចាគនូវឧបករណ៍វេជ្ជសាស្ត្រមួយចំនួន មានដូចជា៖ ម៉ាស់ចំនួន ៣លាន, តេស្តរហ័សចំនួន ៥០០.០០០ , សម្លៀកបំពាក់សុវត្ថិភាព PPE ចំនួន ២.០០០ ឈុត, ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិចំនួន ១០០ គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង ដូចរៀបរាប់លម្អិតនៅក្នុងបញ្ជីជូនភ្ជាប់ ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ឯកឧត្តម ម៉ម ប៊ុនហង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងដឹកនាំគណៈប្រតិភូមមួយក្រុម យកជំនួយខាងលើ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]