បរទេស៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern បានប្រកាសបិទប្រទេសទូទាំងប្រទេស បន្ទាប់ពីប្រទេសមួយ នេះបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ១៩ ដែលជាករណីឆ្លងក្នុងស្រុកដំបូងបង្អស់នៅក្នុងសហគមន៍ចាប់តាំងពីខែកុម្ភៈមក។

យោងមន្រ្តីនាំសារធ្វើសេចក្តីថ្លែងការណ៍ បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថាអាជ្ញាធរបានសន្មត់ថាវាគឺជាការចម្លងវីរុសបម្លែកថ្មី Delta ដែលឆ្លងតាមក្នុងសហគមនិ៍ ដោយបានរកឃើញលើ បុរសអាយុ ៥៨ ឆ្នាំម្នាក់ដែលមិនបានចាក់វ៉ាក់សាំង នៅទីក្រុងធំបំផុតរបស់ប្រទេស Auckland

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងផងដែរ តាមប្រភពដដែលបានបន្តទៀតថា អគ្គនាយកសុខាភិបាលបាននិយាយកាលពីថ្ងៃអង្គារថាបុរសរូបនេះបានធ្វើដំណើរទៅកាន់តំបន់ផ្សេងទៀតជាច្រើន ក្នុងប្រទេស ហើយគ្មានកំណត់កន្លែងច្បាស់លាស់ បានធ្វើឲ្យមានពញ្រួយបារម្ភខ្លាំង។

ទោះជាយ៉ាងណា គេត្រូវបានឲ្យដឹងថា ប្រទេសមួយនេះ នឹងស្ថិតនៅក្រោមកម្រិត ការបិទប្រទេស តឹងរ៉ឹងបំផុតក្នុងរយៈពេលបីថ្ងៃខាងមុខនេះចាប់ពីម៉ោង ១១ៈ ៥៩ នាទីយប់ យោងទៅតាម លោកស្រី Jacinda Ardern បាននិយាយនៅថ្ងៃអង្គារនេះម៉ោងក្នុងស្រុក៕

ប្រភព៖ CNN

សូមទស្សនារូបខាងក្រោម៖

  លោកស្រី Jacinda Ardern
លោកស្រី Jacinda Ardern

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]