តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមប្រភពមួយបានបង្ហាញថា អ្នកប្រមាញ់រូបថត បានចាប់យករូបភាព របស់តារាស្រី Barbie Hsu ខណៈពេលដែលនាងបានចេញពីផ្ទះ ហើយតារាស្រីរូបនេះ ក៏បានទៅផ្ទះរបស់បងស្រីខ្លួន ដើម្បីចូលរួមពិធីជប់លៀងញ៉ាំអាហារពេលល្ងាចជាមួយនឹង សិល្បករជាច្រើនទៀត។
តាមរយៈប្រភពដដែលនេះ បានលើកឡើងទៀតថា តារាស្រី Barbie Hsu ហាក់ដូចជា ស្រកទម្ងន់យ៉ាងច្រើន ព្រមទាំងមើលទៅនាង ពិតជាមានអារម្មណ៍រីករាយ ដែលនេះគឺជាលើកដំបូងហើយ ដែលប្រព័ន្ធផ្សព្វផ្សាយបានថតរូបរបស់ Barbie Hsu ខណៈពេលបង្ហាញខ្លួនជាសាធារណៈ បន្ទាប់ពីអស់រយៈពេលជាង ២ ខែមកនេះ ដោយរូបនាង មិនបានចាកចេញពីផ្ទះនោះទេ បើទោះបីជា កូនៗរបស់នាង មានការមើលថែពីម្ដាយ និងមេដោះក៏ដោយ។យ៉ាងណាមិញ ម្តាយរបស់តារាស្រីរូបនេះ ក៏បានបង្ហើបថា សុខភាព និងស្មារតីរបស់នាង បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរទៅតាមពេលវេលា ដោយនាងងាយនឹងផ្តាសាយព្រមទាំងអស់កម្លាំង ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរ កាលពីដើមខែមិថុនា កន្លងទៅនេះ រឿងរ៉ាវនៃជីវិតអាពាហ៍ពិពាហ៍របស់ តារាស្រី Barbie Hsu និង ស្វាមីនាង បានធ្លាក់ចូលទៅក្នុងស្ថានភាពអាសន្ន នៅពេលដែលតារាសម្តែងស្រីរូបនេះ បានប្រកាស បន្តនីតិវិធីក្នុងការលែងលះ ប៉ុន្តែស្វាមីនាង ក៏បានចែករំលែកថា លោកមិនបានដឹងពីហេតុការណ៍នេះទេ ព្រមទាំងព្យាយាមជួយសង្គ្រោះផ្សះផ្សារគ្រួសាររបស់ខ្លួន៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]