ភ្នំពេញ៖ ពិតណាស់ ប្រជាប្រិយភាព របស់ Youtuber និងជា  Influencer មួយរូប ស្រី នា កំពុងហក់ឡើងយ៉ាងកត់សម្គាល់ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបានការគាំទ្រ និងមានភាពទាក់ទាញ ដែលសព្វថ្ងៃ តារាវ័យក្មេងប្រចាំយូធូបរូបនេះ មានអ្នក Subscriber រហូតដល់ជាង ២សែននាក់ឯណោះ។  

ទន្ទឹមនឹងនេះដែរ មិនត្រឹមតែមានប្រជាប្រិយភាព លើបណ្តាញសង្គមយូធូបនោះទេ ស្រី នា ក៏ត្រូវបានមហាជនស្គាល់កាន់តែច្បាស់ផងដែរ  នៅលើបណ្តាញសង្គមផ្សេងៗ ហេតុដូច្នេះ រូបនាង មានសន្ទុះការងារជាច្រើន បានទាក់ទាញ ក្រុមហ៊ុនតូចធំ ថតស្ពតពាណិជ្ជកម្មទៀតផង។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ  កន្លងមកហ្វេនជាច្រើន ក៏មានការភា្ញក់ផ្អើលខ្លាំង ក៏ដូចជាលាន់មាត់ស្ទើរគ្រប់គ្នា ពេលបានឃើញ អាយដល របស់ខ្លួនត្រឹមតែអាយុ២១ឆ្នាំប៉ុន្តែមានសមត្ថភាពរកលុយខ្លួនឯងបានច្រើនលើសលុប។ មិនតែប៉ុណ្ណោះ ស្រីនា ក៏បានបំពេញតួនាទីជាកូនដ៏ល្អក្នុងថ្ងៃកំណើត៤៣ឆ្នាំរបស់អ្នកម៉ាក់របស់នាង ដោយបានទិញនូវកាដូ IPad ថ្មីមួយ ដោយ ស្រីនា ឃើញអ្នកម៉ាក់ប្រើរបស់ចាស់ហើយព្រោះបញ្ហាកូវីដមិនហ៊ានដូរថ្មី ទើបស្រីនាបានសម្រេចទិញកាដូមួយនេះជូន អ្នកម៉ាករបស់នាង៕  

សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖ 

ស្រីនា
ស្រីនា
ស្រីនា
ស្រីនា និង ម៉ាក់

<iframe src="https://www.facebook.com/plugins/video.php?height=476&href=https%3A%2F%2Fweb.facebook.com%2F100044237269212%2Fvideos%2F555484485890030%2F&show_text=true&width=267&t=0" width="267" height="591" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share" allowFullScreen="true"></iframe>

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]