ថៃ៖ ការកើតឡើងនូវសេចក្ដីស្នេហារវាងមនុស្សពីរនាក់ គឺកើតឡើងដោយសារចិត្តនឹងចិត្ត ហើយស្នេហាអាចធ្វើឲ្យមនុស្សរីករាយជាមួយវាបានតិចឬច្រើន អាស្រ័យលើមនុស្សពីរនាក់ចេះយល់គ្នាដល់កម្រិតណា។ តែទំនាក់ទំនងស្នេហា អាចមានការផ្លាស់ប្តូរ ទៅតាមពេលវេលា ជាពិសេសពេលភាគីទាំងសងខាងចាប់ផ្ដើមអស់អារម្មណ៍ជាមួយគ្នាតែម្ដង។
ពិតណាស់ បើក្រឡេកទៅមើលរឿងរ៉ាវស្នេហារបស់តារាថៃនាពេលបច្ចុប្បន្ននេះ មានមហាជនជាច្រើនកំពុងចាប់អារម្មណ៍ជាខ្លាំង ខណៈដែលមានតារាជាច្រើនគូបានសម្រេចចិត្តបែកគ្នាជាមួុយគូស្នេហ៍ភ្លាមៗ បើទោះបីធ្លាប់ទាក់ទង និងស្វែងយល់ចិត្តគ្នអស់ជាច្រើនឆ្នាំយ៉ាងណាក្ដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាស្ដែង ក្រោយតារាថៃបានបែកគ្នានឹងគូស្នេហ៍ដើរផ្លូវរៀងៗខ្លួនលែងពាក់ព័ន្ធរឿងមានទំនាក់ទំនងស្នរហាជាមួយគ្នា គេសង្កេយឃើញតារាទាំងនេះ សម្រេចចិត្តបែកគ្នាដោយស្ងៀមស្ងាត់ ត្រឹមបន្សស់ពាក្យជាមិត្តរាប់អានគ្នាធម្មតាទៅវិញ។ ដោយតារាថៃដែលបានបែកគ្នាជាមួយគូស្នេហ៍ ហើយនៅតែរាប់អានអតីតគូស្នេហ៍ដូចជាមិត្តភក្ដិនោះមានដូចជា៖
១៖ Taew Natapohn
តារាសម្ដែងស្រីដ៏ល្បី Taew Natapohn បានសម្រេចចិត្តបែកគ្នាជាមួយមិត្តប្រុស ខណៈទាក់ទងគ្នាមក១៤ឆ្នាំ។ ហើយបច្ចុប្បន្នតារារូបនេះ ក៏មានគូស្នេហ៍ថ្មី កំពុងមានទំនាក់ទំនងយ៉ាងផ្អែមល្ហែមផងដែរ។
២៖ Toey Jarinporn
តារាសម្ដែងស្រី Toey Jarinporn និងតារាសម្ដែងប្រុសរូបសង្ហា Alex Teeradetch ក្រោយទាក់ទងគ្នាបាន៣ឆ្នាំថ្មីៗនេះអ្នកទាំងពីរបានសម្រេចចិត្តបែកគ្នា ប្ដូរពីពាក្យថាគូស្នេហ៍មកជាមិត្តភក្ដិធម្មតាវិញ។
៣៖ Pooklook Fonthip
គួរឲ្យភ្ញាក់ផ្អើល ថ្មីៗនេះតារាសម្ដែងស្រី Pooklook Fonthip និងតារាសម្ដែងប្រុសរូបសង្ហា Mike Pattaradet បានសម្រេចចិត្តបែបគ្នាធ្វើឲ្យហ្វេនភ្ញក់ផ្អើលគ្រប់គ្នា ហើយគូស្នេហ៍មួយគូនេះនៅតែបន្តរាប់អានគ្នាជាមិត្ត មិនចាញ់តារាទាំងពីរគូខាងលើប៉ុន្មានឡើយ បើទោះលែងជាគូស្នេហ៍ដូចមុនក្ដី។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]