ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថាតារាសម្តែងសញ្ជាតិអាមេរិក ជនជាតិជប៉ុន Tatsuhisa Suzuki បានព្យាយាមធ្វើអត្តឃាតនៅផ្ទះរបស់លោក ប៉ុន្តែសំណាងល្អ ត្រូវបានប្រទះឃើញ ហើយត្រូវបានគេនាំទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាន់ពេលវេលា។
ក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែងរូបនេះមិនបានបញ្ជាក់ពីព័ត៌មាននេះទេ។ ទស្សនាវដ្តីស្ត្រីប្រចាំសប្តាហ៍បានសួរការិយាល័យរបស់លោក Tatsuhisa Suzuki អំពីឧបទ្ទវហេតុនេះដែលបាននិយាយថាបច្ចុប្បន្នតារាសម្តែងរូបនេះត្រូវបានផ្អាកពីការងារដោយសារតែសុខភាពខ្សោយ។ ពួកគេក៏បាននិយាយផងដែរថា វាមិនអាចនិយាយអំពីបញ្ហាផ្សេងទៀតដែលទាក់ទងនឹងជីវិតផ្ទាល់ខ្លួនបានទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង តាមប្រភពមួយបានរាយការណ៍មកថា តារាចម្រៀងរូបនេះ មានរឿងអាស្រូវ ដែលបានផ្ទុះឡើងនៅពាក់កណ្តាលខែសីហានៅពេលដែលលោកត្រូវបានគេទម្លាយ ថាបានលួចលាក់ទាក់ទងជាមួយបុគ្គលិកស្ទូឌីយោថតសម្លេងម្នាក់ ដែលជាអ្នកគាំទ្ររបស់លោកផងដែរ។
គូស្នេហ៍លួចលាក់មួយគូនេះ បានជួបគ្នាកាលពីចុងឆ្នាំមុន នៅពេលដែលលោកទើបរៀបការថ្មីថ្មោង បន្ទាប់មកចាប់ផ្តើមបង្កើតអារម្មណ៍និងទាក់ទងគ្នា។ ពួកគេតែងតែជួបគ្នាដោយសម្ងាត់នៅឯសណ្ឋាគារមួយ ជារៀងរាល់ពីរ ទៅបីសប្តាហ៍ម្តង។
លើសពីនេះមានប្រភពខ្លះបានលើកឡើងទៀតថា ពួកគេមិនត្រឹមណាត់ជួបនៅឯសណ្ឋាគារនោះទេ គេត្រូវបានដឹងច្រើនដង ដែលបានរូបលោក បានហៅស្រីកំណាន់ មកផ្ទះរបស់លោកនៅពេលដែលប្រពន្ធរវល់ជាមួយការងារ។
បច្ចុប្បន្នតារាចម្រៀងរូបនេះកំពុងផ្អាកសកម្មភាពដោយសារតែស្ត្រេស ផ្លូវចិត្ត ថែមទាំងលុបចោលការប្រគុំតន្ត្រីនៅកាលពីពេលថ្មីៗនេះផងដែរ ដោយជាក់ស្តែងបច្ចុប្បន្នបានលេចឬថាតារារូបនេះ ព្យាយាមអត្តឃាតថែមទៀត៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]