ស្វាយរៀង: យោងតាមសេចក្តីជូនដំណឹង គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមកខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ លើពលករចំណាកស្រុកដែលមកពីប្រទេសថៃ ចំនួន ០២ករណី និង ០១ករណីឆ្លងពីក្មួយដែលជាពលករមកពី ប្រទេសថៃ ។
យ៉ាងណាមិញ នៅថ្ងៃទី១៤និងទី១៧ ខែសីហា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ អ្នកជំងឺកូវីដ-១៩ ខេត្ត រួមជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាល-ខេត្ត បានទទួលលទ្ធផលវិភាគសំណាក់អ្នកជំងឺ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រ ចំនួន ០២លើកបានបញ្ជាក់ថាមានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មីមានចំនួន ២៦នាក់ ជាពលករចំណាកស្រុកមកពីប្រទេសវៀតណាម ចំនួន ២៥នាក់ និងករណីវិជ្ជមានលើ អ្នកប៉ះពាល់ពលករមកពីប្រទេសវៀតណាមអំឡុងពេលចត្តាឡីស័ក ចំនួន ០១នាក់ និងមានករណីសង្ស័យថា មានមេរោគប្រភេទDeltaនេះ មានអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលពុំទាន់ទទួលបានលទ្ធផល សរុបមកដល់បច្ចុប្បន្ន ក្នុងខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ-១៩ ដែលផ្ទុកមេរោគប្រភេទថ្មី (Delta) ចំនួន ២៩នាក់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ២១ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជាក្តៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាក ដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬ ទំនាក់ទំនងមកកាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តលេខទូរស័ព្ទ ០៩៧ ៣៣៨ ៨៧៧៧ ឬទំនាក់ទំនងមកកាន់ក្រុម ការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺ កូវីដ-១៩ ខេត្ត (លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៨៨ ៧៨៣ ៦៦៦៦)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]