បរទេស៖ ថ្មីៗនេះ យោងតាមប្រភពមួយបានបង្ហាញថា តារាចម្រៀងស្រី Camila Cadello ព្រមទាំងមិត្តប្រុសរបស់នាង លោក Shawn Mendes បានទៅដើរលេងជាមួយគ្នា នៅឧទ្យានមួយ កាលពីថ្ងៃច័ន្ទទី ១៦ ខែសីហាកន្លងទៅនេះ ដោយគូស្នេហ៍មួយគូនេះ បានមកអង្គុយនៅក្រោមដើមឈើលើវាលស្មៅ បង្ហាញភាពផ្អែមល្ហែម ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន។ 

ដោយឡែក នៅក្នុងការកម្សាន្តលើកនេះ គូស្នេហ៍តារាប្រុសស្រីមួយគូនេះ បានតែងខ្លួនយ៉ាងសាមញ្ញ ជាពិសេស លោក Shawn Mendes នៅតែមានភាពស្រស់សង្ហាបើទោះជាស្ថិតនៅក្នុងឈុតអាវយឺតធម្មតាក៏ដោយ។ ប៉ុន្តែចំពោះ Camila ស្រាប់តែបានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែល បានស្លៀករ៉ូបផ្កាពណ៌ខៀវ និងគ្មានការតែងមុខអ្វីទាំងអស់ ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ នៅក្នុងនោះ Camila ហាក់បង្ហាញពីរូបរាងធាត់ជាងមុន បន្ទាប់ពីមានការឡើងទំងន់ដោយមិនអាចគ្រប់គ្រងបាន ដែលបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ផ្ទុះការសង្ស័យ និងជឿជាក់ថា តារាស្រីរូបនេះ កំពុងតែមានផ្ទៃពោះ ព្រមទាំងផ្ញើការអបអរសាទរជាច្រើនដល់នាង និងគូស្នេហ៍ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Camila និង គូស្នេហ៍
Camila និង គូស្នេហ៍
Camila និង គូស្នេហ៍
Camila និង គូស្នេហ៍
Camila និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]