បរទេស៖ មានរឿងគួរឲ្យអបអរ តារាកំប្លែង Colin Jost បានបង្ហាញដំណឹងល្អនៅលើ Instagram នៅថ្ងៃទី ១៨ ខែសីហា ភរិយារបស់លោក តារាស្រី Scarlett Johansson បានផ្តល់កំណើត បានកូនប្រុសម្នាក់ ដោយសុវត្ថិភាព កាលពីថ្មីៗនេះ។

ជាមួយគ្នានេះដែរ នេះគឺជាកូនដំបូងរបស់ Colin Jost ជាមួយ តារាសម្តែងស្រីតួអង្គ «Black Widow» ប៉ុន្តែជាកូនទី ២ របស់ Scarlett ដោយតារាសម្តែងរូបនេះមានកូនស្រីម្នាក់អាយុ ៦ ឆ្នាំរួចមកហើយជាមួយប្តីទី ២របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា Scarlett Johansson បានរក្សាការមានផ្ទៃពោះរបស់នាងជាអាថ៌កំបាំងគ្រប់ពេល។ ពាក្យចចាមអារ៉ាមអំពីការមានផ្ទៃពោះរបស់នាង បានចាប់ផ្តើមលេចធ្លាយ នៅខែកក្កដានៅពេលនាងអវត្តមានពីព្រឹត្តិការណ៍បញ្ចាំងភាពយន្តរឿង «Black Widow» ដែលជាខ្សែភាពយន្តដែលតារាស្រីវ័យ ៣៦ ឆ្នាំសម្តែង៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Colin Jost និង​ Scarlett Johansson
Scarlett Johansson
Scarlett Johansson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]