ចិន​៖ ជាការពិតណាស់ ថ្វីត្បិតតែឈានចូលវ័យ ៣៥ ឆ្នាំក៏ដោយ Yang Mi នៅតែរក្សារូបសម្រស់ ក្មេងជាងវ័យរបស់នាងដដែល ដែលជាហេតុដែលតារាស្រីជើងចាស់រូបនេះ នៅតែរក្សាបាននូវដំណែងកំពូលសម្រស់នៃឧស្សាហកម្មកម្សាន្តចិនរហូតមកដល់សព្វថ្ងៃ។

យ៉ាងណាមិញ កាលថ្ងៃទី ១៨ ខែសីហា មានប្រភពជិតស្និតមួយបានរាយការណ៍ថា Yang Mi និងមិត្តល្អរបស់នាងកំពុងដើរលេងនៅ Sanlitun ទីក្រុងប៉េកាំង។ ជាមួយគ្នានេះ ពេលកំពុងផឹកកាហ្វេ ស្រាប់តែតារាស្រីរូបនេះ ត្រូវបានបុរសវ័យក្មេងម្នាក់អញ្ជើញឱ្យទៅផឹកតែដើម្បីជាការស្គាល់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ​ សកម្មភាពរបស់យុវជនរូបនេះបានធ្វើឱ្យ Yang Mi ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបន្ទាប់មកនាងបានបដិសេធយ៉ាងខ្លាំងដោយចង្អុលទៅកែវទឹករបស់នាង យោងតាមប្រភពព័ត៌មានបានឲ្យដឹង ថាបុរសម្នាក់នោះមិនបានដឹងថាមនុស្សស្រីដ៏ស្រស់ស្អាតដែលគេចង់ជួបចង់ស្គាល់នោះគឺជាតារាស្រីYang Mi ទេ។ ដែលជាហេតុធ្វើឲ្យ Yang Mi ហួសចិត្តជាខ្លាំងនៅពេលឃើញថានេះជាហេតុការណ៍ដែលមិននឹកស្មានដល់កើតឡើងលើនាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
សកម្មភាព ដែលបុរសនោះ ចូមមកនិយាយជាមួយ Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]