កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៨ ខែសីហា Seolhyun បានធ្វើបច្ចុប្បន្នភាពប្រវត្តិរូប Instagram របស់នាងដោយបញ្ចូលតំណភ្ជាប់ដោយគ្មានព័ត៌មានផ្សេងទៀត។ បណ្តាញភ្ជាប់ថ្មីនៅលើ Instagram របស់ Seolhyun បើកទៅកាន់ឆានែល Youtube មួយដែលមានឈ្មោះថា Brilliantly by Seolhyun។

វាហាក់បីដូចជាថា Seolhyun នឹងអាប់ឡូតវីឌីអូរបស់នាងនិងមាតិការផ្សេងៗទៀត នាពេលអនាគតឆាប់ៗនេះ។ វាមិនយូរប៉ុន្មានទេ និងមិនគួរឱ្យជឿដែល ឆានែល Youtube របស់នាង ត្រូវបានបើក ប៉ុន្តែមានអ្នក Subscribe ជាង ២.០០០ នាក់រួចទៅហើយ បើទោះបីមិនទាន់មានវីដេអូបង្ហោះក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាត្រូវបានគេរំពឹងថានឹងមានអ្នក Subscribe កាន់តែច្រើន នៅពេលដែល Seolhyun បង្ហោះវីដេអូដំបូងរបស់នាង។

សូមបញ្ជាក់ថា គ្រាន់តែដឹងថា តារាចម្រៀង Seolhyun ដែលជាសមាជិកក្រុម AOA បើកឆាណែល Youtube ផ្ទាល់ខ្លួនបែបនេះ បានធ្វើអ្នកគាំទ្រ ជាពិសេស អ្នកប្រើប្រាស់បណ្តាញសង្គម ត្រេកអរជាខ្លាំង ហើយនឹងទន្ទឹងរង់ចាំមាតិការវីដេអូរបស់នាង នាពេលឆាប់ៗខាងមុខនេះ៕

Seolhyun 
Seolhyun 
Seolhyun 
Seolhyun 
Seolhyun 
Seolhyun 
Seolhyun 
ឆាណែល Youtube របស់ Seolhyun
Instagram របស់ Seolhyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]