ភ្នំពេញ៖ ក្រុមហ៊ុន អិន ស៊ី អិច ​ជាក្រុមហ៊ុនតែមួយ​គត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងដំឡើងម៉ូតូ​ម៉ាកហុងដា ​និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ​ប្រចាំនៅប្រទេសកម្ពុជា​ ​ បាន​​ដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA CBR150R រចនាថ្មីទាំងស្រុងក្រោមគំនិតបែប REAL RACER SPIRIT នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ ។​ ដើម្បីបំពេញនូវតម្រូវការ សម្រាប់អ្នកចង់បង្ហាញនូវស្មារតីជាអ្នកប្រណាំងដ៏រំជើបរំជួល ជាមួយនឹងម៉ាស៊ីន 150cc DOHC 4 VALUE​ កម្លាំងរឹតតែខ្លាំងលើសពីការរំពឹងទុក។

ចង់ដឹងថា NEW HONDA CBR150R មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា ÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
NEW HONDA CBR150R ម៉ូតូបែប SUPER SPORT

REAL SUPER SPORT DESIGN:

·         ចង្កៀងមុខ LED ជាមួយការរចនាម៉ូដឡើងដ៏មុតស្រួច ​ លេចធ្លោ តាមលក្ខណៈស្តង់ដារតែមួយគត់របស់​ HONDA ជាមួយពន្លឺរួមបញ្ចូលគ្នា  ភ្លឺច្បាស់ គ្រាប់ស្ថានភាពផ្លូវ ងាយស្រួលក្នុងការបើកបរ។

·         រចនាម៉ូដបែប DYNAMIC SUPER SPORT យ៉ាងស្រួចស្រាវ ល្អវិសេសគ្រប់ជ្រុងជ្រោយ កាត់បន្ថយកម្លាំងខ្យល់បក់ រក្សាលំនឹងក្នុងពេលបើកបរ។

NEW HONDA CBR150R ម៉ូតូបែប SUPER SPORT

REAL ULTIMATE PERFORMANCE:

·         ជាមួយនឹងម៉ាស៊ីនកម្លាំង 150cc DOHC 4តង់ បញ្ចុះកម្ដៅដោយទឹក និងបច្ចេកវិទ្យាបែប​ RACING របស់ MotoGP កាត់បន្ថយកម្លាំងកកិត ផ្ដល់នូវសន្ទុះ និងល្បឿនលឿនយ៉ាងប្រសើរ ផ្តល់ឲ្យការបើកបរបានល្អឥតខ្ចោះ និងចង្កឹះលេខ 6តង់ កាន់តែធ្វើឲ្យការបើកបរមានភាពរំជើបរំជួលគ្រប់ដងវិថី។

·         បច្ចេកវិទ្យាដ៏ទំនើប ជួយការពារការកន្ត្រាក់ ឬជាប់កង់ ព្រមទាំងកាត់បន្ថយការរលាស់ខាងក្រោយ ពីការធ្វើការរបស់អាំប្រាយ៉ា ពេលដូរលេខភ្លាមៗហើយប្រលែងអាំប្រាយ៉ា។

NEW HONDA CBR150R ម៉ូតូបែប SUPER SPORT

REAL ADVANCED SAFETY:

·         ប្រព័ន្ធហ្វ្រាំង ABS ទំនើប ព្រមទាំងបន្ទះហ្វ្រាំងមុខ និងក្រោយទំហំធំ បែប Wave Disc ជំនួយដល់ការបញ្ឈប់ល្បឿនបានយ៉ាងជឿជាក់គ្រប់កាលៈទេសៈ ។

·         ប្រព័ន្ធភ្លើង EMERGENCY STOP SIGNAL (ESS) ផ្ដល់ដំណឹងដោយភ្លើងភ្លឹបភ្លែតនៅលើស៊ីញ៉ូមុខ និងក្រោយ ដោយស្វ័យប្រវត្តិ​ នៅពេលចាប់ហ្វ្រាំងបន្ទាន់ ឬបញ្ឈប់ភ្លាមៗ។

NEW HONDA CBR150R ម៉ូតូបែប SUPER SPORT

RACER COLOR SHADE:

NEW CBR150R មាន៣ពណ៌សម្រាប់ជ្រើសរើស ពណ៌ក្រហម ពណ៌ប្រផេះ និង ពណ៌ខ្មៅ សាកសមឥតខ្ចោះ។

NEW HONDA CBR150R ម៉ូតូបែប SUPER SPORT

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស

ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ នេះតទៅ៕ 

សម្រាប់ព័ត៌មានបន្ថែម៖

ចូលតាមរយៈលីង: https://bit.ly/YTNEWCBR150R

ឬគេហទំព័រ: https://bit.ly/WSNEWCBR150R

និង​ Facebook Page: https://bit.ly/FBCBR150R

ទំនាក់ទំនងតាមទូរស័ព្ទ: 010 922 922

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]