ផ្លែប៉េសជាកំពូលផ្លែឈើសម្បូរទៅដោយវីតាមីន A និង C ដែលមានប្រសិទ្ធភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយឲ្យស្បែករបស់យើងមានសុខភាពល្អ ព្រមទាំងជំនួយដល់សុខភាពភ្នែកផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៥ នៃផ្លែប៉េស។
១. សម្រកទម្ងន់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ផ្លែប៉េសជាប្រភពនៃអាហារជាតិសរសៃ ដែលមានសមត្ថភាពជួយដល់ការសម្រកទម្ងន់។ បន្ថែមពីនេះ វាក៏ជួយទប់ស្កាត់ការកើនឡើងនៃកូលេស្តេរ៉ូល សម្ពាធឈាម និងជាតិស្ករក្នុងឈាម។ ការញ៉ាំអាហារជាតិសរសៃ ក៏អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដល់រាងកាយរបស់យើងផងដែរ។
២. បង្ការជំងឺមហារីក
ជាមួយគ្នានេះដែរ គ្នាយើងក៏អាចបង្ការជំងឺមហារីកដ៏កាចសាហាវ ដោយការញ៉ាំផ្លែប៉េស។ យោងតាមការសិក្សាមួយបានបង្ហាញថា សារធាតុPolyphenols ដែលមាននៅក្នុងផ្លែប៉េសអាចរារាំងកោសិកាមហារីកសុដន់យ៉ាងស័ក្ដិសិទ្ធ។ ជាងនេះទៅទៀត ផ្លែប៉េសក៏ផ្ទុកអាស៊ីដ Caffeic ដែលអាចការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ដោយកាត់បន្ថយការលូតលាស់នៃជំងឺមហារីក។
៣. ជួយឲ្យស្បែកមានសុខភាពល្អ
វីតាមីន C ដែលមាននៅក្នុងផ្លែប៉ែសក៏អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ធ្វើឲ្យស្បែកស្រស់ថ្លា និងការពារស្បែកពីកម្ដៅព្រះអាទិត្យ ក៏ដូចជាជាតិពុលផ្សេងៗ។ ម្យ៉ាងវិញទៀត វីតាមីន C ក៏មានសមត្ថភាពព្យាបាលស្បែកខូច និងការពារភាពចាស់នៃស្បែក ដែលបណ្ដាលមកពីកម្ដៅព្រះអាទិត្យ។
៤. ពង្រឹងសុខភាពបេះដូង
ផ្លែប៉េសក៏មានសមាសធាតុផ្សំនៃBioactive compounds ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ យោងតាមការសិក្សាមួយបានឲ្យដឹងថា ការញ៉ាំទឹកផ្លែឈើស្រស់ដែលសំបូរសារធាតុPolyphenolsដូចជាផ្លែប៉េស អាចកាត់បន្ថយកត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានយ៉ាងស័ក្ដិសិទ្ធិ។
៥. ជួយដល់ប្រព័ន្ធរំលាយអាហារ
ជាតិសរសៃនៅក្នុងផ្លែប៉េស អាចជួយគ្រប់គ្រង និងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើងប្រសើរឡើង។ លើសពីនេះ វាក៏ដើរតួនាទីជាថ្នាំបញ្ចុះធម្មជាតិ ដែលល្អបំផុតក្នុងការសម្អាតតម្រងនោម និងប្លោកនោមរបស់យើងដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]