អាការៈឈឺក្បាលភ្លាមៗនៅលើភ្នែកម្ខាងអំឡុងពេលហាត់ប្រាណ អាចបង្អាក់សកម្មភាពហាត់ប្រាណរបស់យើងបាន។ ជាទូទៅ អាការៈនេះអាចមានរយៈពេលពី២ទៅ៣នាទី ឬអាចបន្តរហូតដល់ជាច្រើនថ្ងៃ។ ពិតណាស់ ការស្វែងយល់ពីមូលហេតុដែលបណ្ដាលឲ្យកើតមានអាការៈឈឺក្បាលប្រភេទនេះ ជារឿងសំខាន់ណាស់ ពីព្រោះយើងអាចធ្វើការព្យាបាល និងបង្ការការឈឺក្បាលនេះប្រកបដោយប្រសិទ្ធភាព។
រោគសញ្ញា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការឈឺក្បាលដែលវិវត្តលើភ្នែកម្ខាង អំឡុងពេលហាត់ប្រាណអាចមានភាពខុសៗគ្នា ពីស្រាលទៅធ្ងន់ធ្ងរ ដែលអាចបញ្ឈប់រាល់គ្រប់សកម្មភាពរបស់យើង។ តំបន់ដែលឈឺក្បាលក៏អាចរួមបញ្ចូលផ្នែកខាងមុខ ឬផ្នែកម្ខាង ឬផ្នែកទាំងសងខាងនៃក្បាល។ ជាមួយគ្នានេះដែរ ការឈឺក្បាលដែលបណ្ដាលមកពីលំហាត់ប្រាណក៏អាចអមជាមួយនឹងរោគសញ្ញាផ្សេងទៀត រួមទាំងចង្អោរ ចាញ់ពន្លឺ រឹងក សន្លប់ ឬក្អួត។
មូលហេតុបង្ក
ការឈឺក្បាលដែលបណ្ដាលមកពីការធ្វើលំហាត់ប្រាណកើតឡើង នៅពេលដែលយើងធ្វើលំហាត់ប្រាណខ្លាំងក្លាពេក។ សរសៃឈាមនៅក្នុងក្បាល ឬខួរក្បាលអាចរលាក ហើយបង្កជាអាការៈឈឺក្បាល។ សរសៃប្រសាទនៅក្នុងក្បាលលាតសន្ធឹង ដែលបណ្ដាលឲ្យឈឺក្បាល។ ម្យ៉ាងវិញទៀត ការឈឺក្បាលដែលកើតឡើងអំឡុងពេលធ្វើលំហាត់ប្រាណ ក៏អាចបង្កឡើងដោយការបង្ករោគនៅប្រហោងឆ្អឹង ដុំសាច់ សរសៃឈាមមិនប្រក្រតី ឬហួរឈាមនៅក្នុងខួរក្បាល ឬភ្នាសគ្របដណ្ដប់ខួរក្បាល។
ការព្យាបាល
ប្រសិនបើយើងប្រឈមនឹងអាការៈឈឺក្បាលនៅក្នុង ឬជុំវិញបរិវេណភ្នែកម្ខាងអំឡុងពេលហាត់ប្រាណ ចូរបញ្ឈប់ការធ្វើលំហាត់ប្រាណភ្លាមៗ និងរកកន្លែងសម្រាកដែលស្ងប់ស្ងាត់ដោយបិទភ្នែកមួយសន្ទុះ។ បន្ថែមពីនេះ ចូរស្អំកំណាត់ក្ដៅនៅកញ្ចឹងកផ្នែកខាងក្រោយ ឬធ្វើការម៉ាស្សានៅបរិវេណខាងលើភ្នែក។ ប្រសិនបើការឈឺក្បាលនេះ មិនបាត់ទៅវិញទេ ឬកាន់តែយ៉ាប់យ៉ឺន យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
តិចនិកបង្ការ ឬកាត់បន្ថយអាការៈឈឺក្បាលលើភ្នែកម្ខាង អំឡុងពេលហាត់ប្រាណ
ការធ្វើលំហាត់ប្រាណជាទៀងទាត់ អាចជួយកាត់បន្ថយ និងការពារការឈឺក្បាល ដែលបណ្ដាលមកពីការធ្វើលំហាត់ប្រាណ ពីព្រោះលំហាត់ប្រាណសរសៃឈាមបេះដូង បញ្ចេញអ័រម៉ូនendorphins និងធ្វើឲ្យលំហូរឈាមខួរក្បាលប្រសើរឡើង ដើម្បីកាត់បន្ថយការរលាកសរសៃឈាមក្នុងខួរក្បាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]