ចិន: យោងតាមព័ត៌មានដែលចេញផ្សាយដោយសារព័ត៌មាន Global Time បានធ្វើការចុះផ្សាយក្រោយពីប្រទេសចិន សម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Sinopharm ដល់កុមារ អាយុពី៣ ទៅ ១៧ ឆ្នាំ។
យ៉ាងណាមិញ ផ្អែកតាមរយៈគណនី WeChat ក្រុមហ៊ុនជីវវិទ្យាសាស្ត្រជាតិចិន (CNBC) បានប្រកាសជាផ្លូវការថាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទSinopharm បានអនុញ្ញាតឲ្យប្រើលើ កុមារដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ ដោយអាជ្ញាធររដ្ឋរបស់ប្រទេសចិន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរកត់សម្គាល់ផងដែលថា វ៉ាក់សាំងនេះបានបញ្ចប់ការសាកល្បងព្យាបាល ដំណាក់កាលទី ១ និងទី ២ ហើយបង្ហាញពីកម្រិតបង្កើន អង់ទីគ័រខ្ពស់ ក្នុងចំណោមក្រុមអាយុទាំងនេះ ហើយ ដំណាក់កាលទី ៣ ត្រូវបានធ្វើឡើងនៅប្រទេសអារ៉ាប់រួម ចាប់តាំងពីឆ្នាំ ២០២០ លទ្ធផលបង្ហាញថា អត្រាការពារ អ្នកជំងឺប្រឆាំងរកសញ្ញាធ្ងន់ធ្ងរឈានដល់ ១០០% ខណៈ អត្រាការពារមិនឲ្យឆ្លងកូវីដសរុបគឺ ៧២.៥១ ភាគរយ ។
សូមរំលឹកផងដែលថា កាលពីនៅខេត្ត Henan ភាគកណ្តាលប្រទេសចិន ក្មេងៗចំនួន ៩៦.១ % ដែលបានទទួលការចាក់វ៉ាក់សាំង Sinopharm ពេញ ២ដូសបានផលិតអង់ទីគ័រប្រឆាំង នឹងជំងឺកូវីដ ១៩ ហើយលទ្ធផលមិនមានភាពខុសគ្នាខ្លាំងនោះទេ ដោយចំពោះមនុស្សពេញវ័យ ហើយក៏មិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ដែលត្រូវបានគេសង្កេតឃើញឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]