បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ បានចុះពិនិត្យសំណាកលើ ជនបន្សាបសារធាតុញៀន ដោយសារតែបានរកឃើញវិជ្ជមានកូវីដ១៩ នៅមណ្ឌលស្តានីតិសម្បទាជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានដឹកនាំកងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ ចុះពិនិត្យយកសំណាក និងដាក់វិធានការទប់ស្កាត់ ជនបន្សាប់សារធាតុញៀន ដោយករណីរកឃើញវិជ្ជមានកូវីដ១៩ នៅមណ្ឌលស្តារនីតិសម្បទា ជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានថ្មី ៦៨៩នាក់ និងអ្នកជាសះស្បើយចំនួន១៩៤នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]