កូរ៉េខាងត្បូង៖ កាលពី​ពេល​ថ្មីៗនេះ រូបភាពជាច្រើនសន្លឹកដែលបានចេញផ្សាយ របស់កំពូលតារាសម្តែងប្រុសរូបសង្ហា ប្រចាំប្រទេសកូរ៉េ Lee Minho ត្រូវ​បាន​ គេ​យកទៅ​បង្ហោះ​ចែក​ចាយ ​យ៉ាង​ច្រើន​ព្រោងព្រាត នៅលើ​បណ្តាញ​សង្គម ជាមួយរូបថត សម្រាប់ចេញផ្សាយលើទស្សនាវដ្តី​។  

តួយ៉ាង អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺតារាប្រុសរូបនេះ លេងម៉ូតសម្លៀកបំបាក់ បង្ហាញភាពអស្ចារ្យជាមួយប៊្រេនលំដាប់ Louis Vuitton ពណ៌ស្រស់ឆើតទាក់ភ្នែក ជាពិសេសនោះ ការថតរូបស្ទីលបែបជះរូបសង្ហា ដែលមើលពិតជាទាក់បេះដូង ពោលគឺថាសង្ហាខ្លាំង ដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែត ទប់ចិត្កមិនជាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបភាពទាំងនេះ បានមើលហើយគឺកាន់តែលង់ និងសម្រស់របស់លោក ដែលមើលទៅពិតជាមានមន្តស្នេហ៍៍ ជាមួយនឹងភាពសង្ហា ទម្រង់មុខមាត់ច្រមុះស្រួល គួបផ្សំទៅនឹង រូបរាងខ្ពស់ស្រឡះរបស់លោកផងនោះ ធ្វើឲ្យហ្វេនៗនារី មិនអាចឈប់ប្រាថ្នាចង់បាន តារាប្រុសវ័យ ៣៤ឆ្នាំរូបនេះ ជាមិត្តប្រុសក្នុងក្តីស្រមៃរបស់ពួកគេ៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Minho
Lee Minho
Lee Minho
Lee Minho
Lee Minho
Lee Minho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]