តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមការបង្ហោះរបស់គេហទំព័រហ្វេសប៊ុកមួយមានឈ្មោះថា Universe Pageant ដែលមានអ្នកចុចLike ផេកដល់ទៅជិត៤ម៉ឺននាក់បានបង្ហាញ រូបថតមួយសន្លឹកមានភ្ជាប់ដោយរូបរបស់បវរកញ្ញាឯកចក្រវាលកម្ពុជា និងលិខិតរបៀបវារ:មួយសន្លឹកដែលជាលិខិតនៃការចុះហត្ថលេខាព្រមព្រៀងរវាងក្រសួងកិច្ចការនារីនិងកញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២ស្តីពីការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តី ប្រកបដោយបរិយាបន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមលិខិតនេះ មានន័យថាបវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញារ៉េត សារីតានឹងក្លាយទៅជាអគ្គរាជទូតសុឆន្ទ:របស់ក្រសួងកិច្ចការី ដែលនឹងចូលរួមធ្វើការងារផ្សព្វផ្សាយក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តី ប្រកបដោយបរិយាបន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា សម្តៅបង្កើនការយល់ដឹង និងនាំមកនូវសមភាពយេនឌ័រក្នុងសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា កញ្ញារ៉េតសារីតា ធ្លាប់ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសនៅជាវិទ្យាស្ថានវ៉ាន់ដាខ្ញុំបច្ចុប្បន្ននេះក៏ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសេដ្ឋកិច្ច៕
ប្រភពព័ត៌មាន: Universe Pageant
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]