បរទេស៖ ជាការពិតណាស់ សម្រាប់ការមានផ្ទៃពោះ គឺជារឿងដ៏ពិសេសនិងគួរឲ្យសប្បាយចិត្តបំផុតសម្រាប់មនុស្សស្រីដែលចង់បានកូន ប៉ុន្តែអ្វីដែលធ្វើឲ្យស្រ្តីគ្រប់រូបមានការទើសចិត្តបន្តិចនោះ គឺនៅពេលដែលគេមានផ្ទៃពោះកាន់តែធំទៅៗ ពួកគេពិបាកបំផុតក្នុងការជ្រើសរើសសម្លៀកបំពាក់មកពាក់ឲ្យតម្រូវតាមរាងរបស់ពួកគេ។

តែយ៉ាងណាមិញ បើក្រឡេកមកមើលរូបភាពជាច្រើនសន្លឹករបស់ តារាសម្ដែងហូលីវូដ Angelina Jolie វិញ កាលអំឡុងពេលនាងបានមានផ្ទៃពោះ តារាស្រីមាតាចិត្តធម៌រូបនេះ ពិតជាពូកែរៀបចំខ្លួនណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស កាលពីឆ្នាំ ២០០៨ នៅពេលដែលនាងចេញតាមកម្មពិធីនានាទាំងកំពុងមានកូនក្នុងផ្ទៃម្ដងៗ យើងឃើញថា នាងបានជ្រើសរើសសម្លៀកបំពាក់មកស្លៀកមិនឲ្យឆ្គងនោះឡើយ។ ពោលគឺគ្រប់ឈុតនីមួយៗ ដែល Angelina Jolie បានស្លៀកទាំងអស់នោះ សុទ្ធតែរំលេចនូវភាពស្រស់ស្អាត និងនៅតែលេចធ្លោរ រហូតធ្វើឲ្យមហាជនឃើញហើយមានការចាប់អារម្មណ៍ និងពោលសរសើរមិនដាច់ពីមាត់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie និងអតីតស្វាមី
Angelina Jolie និងអតីតស្វាមី
Angelina Jolie និងអតីតស្វាមី
Angelina Jolie និងអតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]