ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរកឃើញករណីមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) ជាលើកដំបូង។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានទទួលលទ្ធផលពីការវិភាគរកមេរៅគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) ពីវិទ្យាស្ថានប៉ាស្ទ័រ ដោយបានរកឃើញករណីវិជ្ជមានមេរោគបំប្លែងខ្លួន ដែលតា នៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំនួន ១នាក់ ទៅលើបុរសម្នាក់ឈ្មោះ ប៉ូច វាសនា អាយុ២៥ឆ្នាំ មានទីលំនៅនៅភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ននេះ អ្នកជំងឺខាងលើ ត្រូវបានក្រុមគ្រូពេទ្យ ដាក់ព្យាបាលនៅដាច់ដោយឡែក នៅមណ្ឌលពន្លឺថ្មឺ។ ជាមួយគ្នានេះដែរ ក្រុមការងារជំនាញថ្នាក់ខេត្ត កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ ដើម្បីធ្វើសំណាកវត្ថុវិភាគ ទៅវិទ្យាស្ថានប៉ាស្ទ័ររកប្រភេទមេរោគកូវីដ១៩ បំប្លែងថ្មីទៅតាមបច្ចេកទេស សុខាភិបាលបន្តទៀត។
ក្នុងនោះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន និងកែប្រែទម្លាប់នៃការរស់នៅទៅតាមគន្លងថ្មី សម្របតាមបរិបទនៃជំងឺកូវីដ១៩ ក្នុងគោលដៅ បង្ការ គ្រប់គ្រង និងកាត់ផ្តាច់ការចម្លងនៃមេរោគកូវីដ១៩ ជាពិសេសពពួកប្រភេទមេរោគបំប្លែងថ្មី ដែលតា ដែលកំពុងបង្កគ្រោះភ័យនេះ តែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]