ភ្នំពេញ ៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងតំបន់ បានប្រកាសពីសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន ​មិត្តហ្វូន ដែលជាប្រតិបត្តិករទូរស័ព្ទឈានមុខគេមួយក្នុងចំណោមប្រតិបត្តិករទូរស័ព្ទធំៗទាំង ៣ នៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Viettel Group  ដែលជាប្រតិបត្តិករទូរគមនាគមន៍ ដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោក ​ដើម្បីដាក់ពង្រាយបង្គោលអង់តែនថ្មីៗបន្ថែមទៀតក្នុងការពង្រីកបណ្តាញ​ 2G 3G និង 4G របស់ក្រុមហ៊ុន មិត្តហ្វូន ឲ្យបានទូទាំង ២៥ រាជធានី ខេត្តក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាដៃគូទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ មិត្តហ្វូន ក្រុមហ៊ុន អ៊ីដតខូ ​នឹងសាងសង់បង្គោលអង់តែនបន្ថែមចំនួន ​៥០០ កន្លែងទៀត។ កិច្ចព្រមព្រៀងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរពីទស្សនវិស័យនៃអាជីវកម្មរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ដែលនឹងរួមចំណែកយ៉ាងសកម្ម និងមិនអាចខ្វះបានក្នុងការកសាងប្រទេសជាតិ តាមរយៈការពង្រីកបណ្តាញតភ្ជាប់មួយឲ្យកាន់តែប្រសើរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ៊ីដតខូ ខេមបូឌា និង មិត្តហ្វូន ចាប់ដៃគ្នាពង្រីកបណ្តាញតភ្ជាប់ទូទាំងប្រទេស

នៅក្នុងឱកាសនោះ លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៊ីដតខូ បានថ្លែងឱ្យដឹងថា៖

ប្រសាសន៍លោក Phillip Wong 

លោកបានបន្តថា៖

  ប្រសាសន៍លោក Phillip Wong
  ក្រុមហ៊ុន អ៊ីដត

ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា បាននិងកំពុងធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៣​ មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់លើអង់តែនចំនួនជា ៣,៩៦០ បង្គោលនៅទូទាំងប្រទេសកម្ពុជា។ក្រុមហ៊ុន អ៊ីដតខូ​ បានដើរតួនាទីយ៉ាងសំខាន់​ និងតែងតែធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការបំពេញបានទៅតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់អតិថិជន ដែលកំពុងតែមានការកើនឡើងជាបន្តបន្ទាប់៕

អំពីក្រុមហ៊ុន អ៊ីដតខូ 

ក្រុមហ៊ុន អ៊ីដតខូ  គ្រុប បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន អ៊ីដតខូ គ្រុប ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទ រួមមាន ៖ ការជួលបង្គោលអង់តែន, ការសាងសង់បង្គោលអង់តែនថ្មី, ការផ្គត់ផ្គង់ថាមពលអគ្គិសនី, ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។

ក្រុមហ៊ុន អ៊ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ៣៤,០០០ បង្គោលប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី, មីយ៉ាន់ម៉ា, បង់ក្លាដែស, កម្ពុជា, ស្រីលង្កា, ប៉ាគីស្ថាន, ហ្វីលីពីន និងឡាវ។ ក្រុមហ៊ុន អ៊ីដតខូ  ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្ត ក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]