អាមេរិក៖ Sarah Mcdaniel ដែលមានឈ្មោះពេញថា Sarah Rose McDaniel គឺជាតារាបង្ហាញម៉ូតជនជាតិអាមេរិកម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងបណ្តាញសង្គម Instagram ដែលរូបនាងមានអ្នក Follow រហូតដល់ ១,៥លាននាក់ផងដែរ។

តួយ៉ាង តារាស្រីរូបនេះ ចាប់ផ្តើមល្បីឈ្មោះ ដោយសារតែនាង បានធ្វើជាតារាម៉ូដែល សម្រាប់ក្របទស្សនាវដ្តី Playboy ដែលនេះធ្វើឱ្យមហាជនជាច្រើនចាប់ផ្តើមស្គាល់ឈ្មោះ ប៉ុន្តែអ្វីដែលមហាជនកាន់តែចាប់អារម្មណ៍នោះគឺ តារាបង្ហាញម៉ូតម្នាក់នេះមានភ្នែកដែលមានពណ៍ខុសទាំងសងខាង ដោយខាងឆ្វេងពណ៍ខៀវ រីឯខាងស្តាំមានពណ៍ត្នោត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក Sarah Mcdaniel មានភ្នែកបែបនេះពីកំណើតមក ដោយសារនេះបង្កដោយជំងឺកម្រមួយដែលឈ្មោះថា Heterochromia​​ ដែលអាចបង្កឱ្យអ្នកជំងឺមានភ្នែកលើសពីមួយពណ៍ ក្រៅពីនេះក៏ជាជំងឺតពូជដែលបន្តផ្ទេរទៅតកូនតចៅទៀតផង ប៉ុន្តែសំណាងណាស់ ដែលជាទូទៅវាមិនបង្កគ្រោះថ្នាក់អ្វីឡើយ ក្រៅពីមើលមានលក្ខណៈមិនប្រក្រតីប៉ុណ្ណោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]