ចិន៖ ថ្មីៗនេះ យោងតាមប្រភពមួយបានឲ្យដឹងថា មានអ្នកប្រមាញ់រូបភាពម្នាក់ បានចែករំលែករូបថតខាងក្រោយឆាក របស់ តារាស្រី Liu Yifei ហៅ សៀវ ឡុងនី ដែលធ្វើឲ្យមនុស្សជាច្រើន ផ្ទុះភាពភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត បន្ទាប់ពីបានឃើញសម្រស់របស់តារាស្រីរូបនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះដែរ តារាសម្ដែងស្រី Liu Yifei បានបង្ហាញពីរូបរាងកាយពិតរបស់ខ្លួន ដែលមានភាពខុសប្លែកពីគ្រាដែលបានកែសម្រួលយ៉ាងខ្លាំង ដែលធ្វើឲ្យមនុស្សជាច្រើនមើលឃើញថា តាមរយៈរូបថតទាំងនោះ តារាស្រីរូបនេះ ហាក់មានការឡើងទម្ងន់គួរឲ្យកត់សម្គាល់ ជាពិសេស ខណៈពេលដែលនាងស្ងាប ក៏បង្ហាញឲ្យឃើញពី ស្នាមដក់នៅក្រោមចង្ការបស់នាង ថែមទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពដដែលនេះ ក៏បានផ្តល់យោបល់ថា នៅក្នុងរូបថតផ្សេងទៀតរបស់តារាសម្តែងរូបនេះ ក៏បានបង្ហាញឲ្យឃើញពី ជើងធំរបស់ខ្លួន ពេលដែលស្លៀកខោខ្លី ដែលកំពុងតែធ្វើឲ្យអ្នកនិយមលេងអ៊ិនធើណេតមួយចំនួន ហាក់មានការខកចិត្ត ដោយសារតែសម្រស់របស់នាងលែងដូចមុន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖​ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]