ភ្នំពេញ៖  ពិតណាស់ ក្នុងនាមជាសិល្បៈការិនីកំពុងល្បីឈ្មោះ ថ្មីៗនេះ វីរៈ និច បានធ្វើឲ្យហ្វេនគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រប់គ្នា ខណៈពេលដែលបើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈ។ ក្នុងនោះដែរ គេដឹងទៀតថា ប៉ុន្មានថ្ងៃមុននេះ នាងបានភ្ជាប់ពាក្យ ធ្វើឡើងបែបសាមញ្ញ ដោយមាន ពិធីចាស់ទុំជួបជុំគ្នា ដឹងឮទាំងសងខាង។  

ក្នុងនោះដែរ ស្របពេលមានឈ្មោះជាគូដណ្ដឹងនឹងគ្នារួចមិនបានប៉ុន្មានផង កញ្ញា វីរៈ និច ក៏បានត្រៀមខ្លួជាស្រេចដើម្បីក្លាយជាកូនក្រមុំផងដែរ។ ជាក់ស្ដែងថ្មីៗនេះ កញ្ញា ក៏បានបង្ហោះរូបភាព Pre Weddingជាច្រើនសន្លឹក ជាមួយអនាគតស្វាមីយ៉ាងស្រស់សោភាដូចជាព្រះអង្គនិងព្រះនាងដូច្នេះឯង ពោលគឺមើលទៅពិតជាសាកសមគ្នា ហើយផ្អែមល្ហែមខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គ្រប់រូបភាពគូ Pre Wedding ជាច្រើនរបស់តារាចម្រៀងរូបនេះ ក៏ទទួលបានការសរសើរជាច្រើនលើសលប់ពីអ្នកគាំទ្រថាសមគ្នា ហើយជូនពរអ្នកទាំងពីរស្រលាញ់គ្នាជារៀងរហូតគ្រប់គ្នាផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖

វីរៈ និច និង អនាគតស្វាមី
វីរៈ និច 
វីរៈ និច និង អនាគតស្វាមី
វីរៈ និច និង អនាគតស្វាមី
វីរៈ និច និង អនាគតស្វាមី
 វីរៈ និច និង អនាគតស្វាមី
 វីរៈ និច និង​អនាគតស្វាមី
 វីរៈ និច
 វីរៈ និច និង អនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]