ចិន៖ អស់រយៈប៉ុន្មានខែកន្លងទៅនេះ បន្ទាប់ពីបានប្រកាសលែងលះគ្នា រឿងរ៉ាវរបស់ តារាស្រី Zhao Liying និង អតីតស្វាមី លោក Feng Shaofeng នៅតែជាទីចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គមជាច្រើន ផងដែរ។

ដោយឡែក ថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឲ្យចាប់អារម្មណ៍សាជាថ្មីទៀតហើយ បន្ទាប់ពីមានប្រភពមួយបានរាយការណ៍ថា អ្នកប្រមាញ់រូបថតម្នាក់ បានចាប់យករូបភាពរបស់ តារាប្រុស លោក Feng Shaofeng ព្រមជាមួយនឹងការចែករំលែករបស់អ្នកយកព័ត៌មាន ដោយបានបង្ហើបថា តារាប្រុសរូបនេះ កំពុងអង្គុយនៅក្នុងរថយន្តទាំងកណ្តាលយប់ ដោយជក់បារីយ៉ាងក្រៀមក្រំ និងមានបំណងមិនត្រលប់មកផ្ទះវិញទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះ នោះគឺ នៅលើផ្ទៃមុខរបស់ Feng Shaofeng នៅមានស្នាមទឹកភ្នែកសើម ដូចជាទើបតែឈប់យំ ថែមទៀតផង ដែលកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែយ៉ាងណាមិញ ដោយឃើញស្ថានភាពរបស់ តារាប្រុសរូបនេះហើយ អ្នកលេងបណ្ដាញសង្គមមួយចំនួន ក៏បានសម្តែងនូវអារម្មណ៍សោកស្តាយ ចំពោះជីវិតបច្ចុប្បន្ន ក៏ដូចជារឿងរ៉ាវចែកផ្លូវគ្នារវាងអតីតភរិយា របស់លោក ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao liying 
Feng Shaofeng
Zhao liying និង Feng Shaofeng
Zhao liying និង Feng Shaofeng
Zhao liying និង Feng Shaofeng
 រូបភាព Feng Shaofeng អង្គុយយំក្នុងឡាន
 រូបភាព Feng Shaofeng អង្គុយយំក្នុងឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]