បរទេស៖ យោងតាមសារព័ត៌មាន Fox News នៅថ្ងៃទី ២០ ខែសីហានៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Elle កាលពីខែកញ្ញា  បាននិយាយអំពីការតស៊ូរបស់នាងជាមួយនឹងជំងឺ bipolar ។ ដោយតារាចម្រៀងរូបនេះបាននិយាយថា នាងបានប្រឈមមុខនឹងរឿងជាច្រើននៅក្នុងជីវិតតាំងពីបញ្ហាសុខភាពរហូតដល់ការទាំងការវាយប្រហារជាសាធារណៈ។  

ជាមួយគ្នានេះ Selena ក៏បានរៀបរាប់ថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Selena 

គួរបញ្ជាក់ផងដែរថា តារាស្រីដែលកើតនៅឆ្នាំ ១៩៩២ រូបនេះបានព្យាបាលជំងឺ lupus erythematosus ជាយូរមកហើយបន្ទាប់មក នាងបានធ្វើការវះកាត់ប្តូរក្រលៀននិងព្យាបាលដោយប្រើគីមី។ លើសពីនេះនាងជឿជាក់ថា មិនយូរប៉ុន្មាននាងបានរងនូវសម្ពាធនិងការវាយប្រហារយ៉ាងច្រើនពីទស្សនិកជន។ ទន្ទឹមនឹងនេះ Gomez សារភាពថាមានពេលខ្លះដែល នាងមិនមានកម្លាំងគ្រប់គ្រាន់នឹងតតាំងជម្ងឺនេះថែមទាំងធ្វើឱ្យខ្លួនឯងឈឺចាប់ទៀតផង។

មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះបាននិយាយថា នាងមិនខ្លាចខ្លួនឯងទេដែលមានបញ្ហាសុខភាពផ្លូវចិត្ត ដោយនាងបានអះអាងថា៖

 Selena 

ជាក់ស្ដែង ថ្មីៗនេះ Selena កំពុងធ្វើសកម្មភាពសប្បុរសធម៌យ៉ាងសកម្ម។ បន្ទាប់ពី រដូវកាលទីពីរនៃកម្មវិធីធ្វើម្ហូប Selena + Chef បានបរិច្ចាគ ៣៦០,០០០ ដុល្លារដល់អង្គការមិនរកប្រាក់ចំណេញចំនួន ២៣ ព្រមទាំង យីហោ Rare Beauty របស់តារាចម្រៀង (រួមទាំងមូលនិធិ Rare Impact) បានសន្យារួមចំណែក ១០០ លានដុល្លារដល់ការថែទាំសុខភាពផ្លូវចិត្តក្នុងរយៈពេល ១០ ឆ្នាំខាងមុខ៕

សូមទស្សនារូបភាពខាងក្រោម៖

Selena
Selena
Selena
Selena

ប្រភព៖ ZingNews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]