កូរ៉េខាងត្បូង៖ តារាសម្តែង Yoo Ah In និង Song Hye Kyo តែងតែបង្កើតពាក្យចចាមអារ៉ាមជានិច្ចកាល បានក្លាយជាអត្ថបទដែលគេលើកមកនិយាយគ្រប់ៗគ្នា នៅលើបណ្តាញសង្គម ដោយបានមហាជន ក៏ដូចជា អ្នកនិយមលេងអ៉ីនធឺណែត លើកមកវែកញែកយ៉ាងលម្អិត នៃទំនាក់ទំនងរបស់អ្នកទាំងពីរ។
ដូចគ្នានេះផងដែរ ការបង្ហោះរបស់តារាទាំងពីរដួងនេះ តែងតែមានរូបភាព ដែលបានថតមានភាពស្និទ្ធស្នាលជាច្រើន រវាងតារាសម្តែងទាំងពីរ ត្រូវបានមើលឃើញថា ពួកគេពិតជាដូចគូស្នេហ៍ខ្លាំងមែនទែន ជាមួយសកម្មភាព ជាពិសេសស្នាមញញឹមឡើងមានក្តីសុខ ដូចគូស្នេហ៍ប្រុស ហើយនឹងស្រីទូទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាមប្រភពមួយបានលើកឡើងថា Yoo Ah In និង Song Hye Kyo ជាសិល្បករនៅទ្រនំផ្ទះតែមួយ មិនត្រឹមតែប៉ុណ្ណោះម៉េម៉ាយ Song Hye Kyo មានអាយុចាស់ជាងលោកដ៏ទៅ ៥ ឆ្នាំ ប៉ុន្តែពួកគេទាំងពីរនៅតែ បានរក្សាភាពស្និទ្ធស្នាលជាមួយគ្នាជាច្រើនឆ្នាំចាប់តាំងពី Yoo Ah In មិនទាន់មានល្បីល្បាញមកម្លេះ។
ដោយសារតែមិត្តភក្តិយូរឆ្នាំ អ្នកទាំងពីរមិនខ្លាចញញើត មិននឹងបញ្ចេញនោះទេ លើសពីនេះតួអង្គ «Descendants of the Sun» មិនស្ទាក់ស្ទើរក្នុងការបង្ហាញក្តីស្រឡាញ់របស់នាងចំពោះ Yoo Ah In ទេ ជាក់ស្តែងជារឿយៗតារាសម្តែងស្រីរូបនេះបង្ហោះរូបថតរបស់ តារាសម្តែងប្រុសរូបនេះ។
ទោះជាយ៉ាងណា មានមតិជាច្រើនបានបកស្រាយថា តារាស្រីវ័យ ៤០ឆ្នាំរូបនេះ មានភាពសិ្នតស្នាលជាមួយ Yoo Ah In ច្រើនជាង អតីតប្តីរបស់នាង នៅពេលដែលពួកគេនៅតែមានទំនាក់ទំនងអាពាហ៍ពិពាហ៍ទៅទៀត។
ទោះបីជាក្នុងកំឡុងពេលដែលគូស្នេហ៍ទាំងពីរស្រលាញ់គ្នាខ្លាំងក៏ដោយ ក៏តារាស្រីរូបនេះ មិនដែលបានបង្ហាញការស្រលាញ់ចំពោះ Song Joong Ki តាមរយៈអ៉ីនធឺណែតនោះទេ។ នេះអាចបញ្ជាក់ឲ្យឃើញថា មិត្តភាពរបស់ តារាប្រុស ស្រីទាំងពីរដួងនេះ ពិតជាជ្រាលជ្រៅខ្លាំង មិនអាចវាស់បាននោះទេ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]