អាហ្វហ្គានីស្ថាន៖ អាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា កីឡាករបាល់ទាត់វ័យក្មេងម្នាក់បានធ្លាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីព្យាយាមតោងជិះនៅលើយន្តហោះយោធាអាមេរិក ក្នុងអំឡុងពេល​យន្តហោះ ចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល។

យុវជនឈ្មោះ Zaki Anwari អាយុ ១៩ ឆ្នាំ ដែលធ្លាប់លេងឱ្យក្រុមយុវជនជម្រើសជាតិអាហ្វហ្គានីស្ថាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីក្រុមតាលីបង់ដណ្តើម បានប្រទេសអាហ្វហ្គានីស្ថានមកវិញ មនុស្សរាប់ពាន់នាក់បានសម្រុកទៅព្រលានយន្តហោះក្រុងកាប៊ុល ខណៈប្រទេសលោកខាងលិច ប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋនិងសហការីអាហ្វហ្គានីស្ថានរបស់ពួកគេ។ រូបភាពបានលេចចេញកាលពីថ្ងៃច័ន្ទដែលបង្ហាញពីមនុស្សរាប់រយនាក់ កំពុងរត់តាមយន្ដហោះកងទ័ពអាកាសអាមេរិក ខណៈដែលវាចុះនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។

ដោយឡែក នៅក្នុងការបញ្ជាក់មួយនៅលើផេកហ្វេសប៊ុក អគ្គនាយកដ្ឋានអប់រំផ្លូវកាយនិងកីឡាអាហ្វហ្គានីស្ថាន បានសម្តែងសមានទុក្ខចូលរួមសោកស្តាយចំពោះកីឡាករវ័យក្មេង Anwari ដូច្នេះថា៖ សូមឱ្យរូបគេ បានទៅកាន់ទីនៃឋានសួគ៌ហើយអធិស្ឋានដល់ព្រះសម្រាប់គ្រួសារមិត្តភក្តិនិងមិត្តរួមការងារកីឡា។

សូមជម្រាបថា Zaki Anwari ជាកីឡាករបាល់ទាត់អាហ្វហ្គានីស្ថាននិងជាអតីតសមាជិកក្រុមជម្រើសជាតិប្រទេសនេះ បានស្លាប់ដោយសារយន្តហោះអាមេរិកហោះចេញពីអាកាសយានដ្ឋានកាប៊ុលកាលពីថ្ងៃចន្ទ។

លោក Mobin Muhammad គ្រូបង្វឹករបស់គាត់បានប្រាប់សារព័ត៍មាន The Daily Beast ទាំងទឹកភ្នែកថា៖ គាត់គឺជាកីឡាករវ័យក្មេងដ៏អស្ចារ្យជាមនុស្សល្អ។ មុនពេលស្លាប់ ថ្មីៗនេះ Anwari ធ្លាប់បានសរសេរសារជាមួយរូបភាពខ្លួនឯងនៅលើហ្វេសប៊ុកថា ៖បាល់ទាត់គឺជាសេចក្តីស្រឡាញ់របស់ខ្ញុំ។

Rahil Abid ជាមិត្តរួមក្រុមរបស់ Anwari បានថ្លែងថា សាកសព និងឆ្អឹងរបស់ Anwari ទាំងអស់ត្រូវបានបែកជាបំណែក ។

Anwari គឺជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៤ ឆ្នាំនិងជាមនុស្សគួរឱ្យស្រឡាញ់។ នេះបើការបញ្ជាក់របស់លោក Shams Amini អ្នកនាំពាក្យរងសហព័ន្ធកីឡាបាល់ទាត់អាហ្វហ្គានីស្ថាន ថ្លែងប្រាប់សារព័ត៍មាន The Daily Beast ។

ក្នុងនោះ លោក Shams Amini បានបន្ថែមថា ក្រុមនេះមានវគ្គបណ្តុះបណ្តាលនៅថ្ងៃដំបូង ដែលពួកតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុល ប៉ុន្តែការិយាល័យរបស់ពួកគេបានបិទតាំងពីពេលនោះមក។

សហព័ន្ធកីឡាបាល់ទាត់អាជីពអន្តរជាតិបានសរសេរនៅលើ Twitter ថា ខ្លួនសូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតរបស់យើងចំពោះគ្រួសារមិត្តភក្តិនិងមិត្តរួមក្រុមរបស់កីឡាករបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថានវ័យក្មេង Zaki Anwari៕

ប្រភព៖ BBC , The Daily Beast

Zaki Anwari កីឡាករបាល់ទាត់អាហ្វហ្គានីស្ថាន
ហេតុការណ៍ប្រជាជនអាហ្វហ្គានីស្ថាននាំគ្នារត់តាមយន្តហោះអាមេរិក
Zaki Anwari កីឡាករបាល់ទាត់អាហ្វហ្គានីស្ថាន
Zaki Anwari កីឡាករបាល់ទាត់អាហ្វហ្គានីស្ថាន
Zaki Anwari កីឡាករបាល់ទាត់អាហ្វហ្គានីស្ថាន
Zaki Anwari កីឡាករបាល់ទាត់អាហ្វហ្គានីស្ថាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]