ភ្នំពេញ៖ វាពិតជាសំខាន់ណាស់ ទោះជាអំឡុងពេលកូវីដ១៩ក៏ដោយ ក៏មនុស្សគ្រប់គ្នានៅតែទទួលបានសេវាសុខភាពផ្លូវភេទ និងបន្តពូជដែលពួកគេត្រូវការដែរ។ នេះហើយបានជាគ្លីនិកម៉ារីស្តូបតាខ្មៅ នៅទីតាំងថ្មីដែលល្អជាងមុន នៅតែបន្តបើកដំណើរការដើម្បីផ្តល់សេវាសុខភាពផ្លូវភេទ និងបន្តពូជជាច្រើន។

គ្លីនិកម៉ារីស្ដូប
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្លីនិកម៉ារីស្តូប មានផ្តល់សេវាដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់ដល់ស្រ្តី និងបុរស ដូចជាសេវាពន្យារកំណើត រំលូតដោយសុវត្ថិភាព ពិនិត្យជំងឺកាមរោគ វ៉ាក់សាំងការពារមហារីកមាត់ស្បូន ការពិនិត្យកោសិកាមហារីកមាត់ស្បូន សេវាឆ្មប និងសេវារោគស្រ្តីផ្សេងទៀត។ ហើយនៅទីនេះក៏ទទួលកាតបសសផងដែរ។

ជាមួយនឹងឧបករណ៍ទំនើប និងគោរពតាមស្តង់ដាអន្តរជាតិ និងធានាថា អ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អជាងគេនៅពេលដែលមកទទួលសេវានៅគ្លីនិក។

ចាប់តាំងពីពេលអ្នកឈានជើងចូលគ្លីនិកភ្លាម អ្នកទទួលភ្ញៀវនៅទីនេះនឹងស្វាគមន៍អ្នក។ នៅគ្លីនិកមានអនុវត្តគោលការណ៍ និងវិធានការការពារជំងឺកូវីដ១៩យ៉ាងតឹងរឹង ដូចជាការពាក់ម៉ាស់ បាញ់អាល់កុល ការបាញ់សម្លាប់មេរោគ ពិនិត្យសីតុណ្ហភាព និងស្កេនកូដ QR ដើម្បីធានានូវសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិក។

អ្នកផ្តល់សេវាដែលមានភាពរួសរាយរាក់ទាក់របស់ម៉ារីស្តូប ត្រូវបានបណ្តុះបណ្តាលឲ្យផ្តល់សេវាដែលមិនមានការវិនិច្ឆ័យ បើទោះជាអ្នកបានរៀបការ ឬមិនទាន់រៀបការ អាយុប៉ុន្មាន អត្តសញ្ញាណយេនឌ័រអ្វី ភេទអ្វី ជនជាតិ ឬសាសនាអ្វីក៏ដោយ ហើយមានការធានានូវការរក្សាការសម្ងាត់។

គ្លីនិកម៉ារីស្តូបតាខ្មៅ បានប្តូរទៅទីតាំងថ្មីនៅផ្លូវលេខ១០៧ ជិតមាត់ទន្លេ និងគម្រោងឌឹរីរើរ។

គ្លីនិកម៉ារីស្តូប សូមធ្វើការលើកទឹកចិត្តឲ្យអ្នកធ្វើការកក់សេវាជាមុនដើម្បីជៀសវាងការប្រមូលផ្តុំ និងអនុវត្តការរក្សាគម្លាតសង្គម។ អ្នកអាចទំនាក់ទំនងតាមរយៈតាមលេខទូរស័ព្ទ ០១២ ៩៩៩ ០០២ ឬ ០៩៨​ ៩៩៩ ១០២ ឬចូលទៅទំព័រហ្វេសប៊ុក  ​Marie Stopes Cambodia ឬចូលទៅគេហទំព័រ www.mariestopes.org.kh ដើម្បីទទួលបានព័ត៌មានបន្ថែមពីសេវា និងការកក់សេវានៅទីនេះ។ គ្លីនិកម៉ារីស្តូប រីករាយនឹងទទួលអ្នកក្នុងពេលឆាប់ៗនេះ។ សម្រាប់ការស្វែងរកទីតាំងថ្មីគ្លីនិកម៉ារីស្តូប សូមចូលតាមតំណរភ្ជាប់នេះ៖ https://bit.ly/3AX7ivb

គ្លីនិកម៉ារីស្ដូប
គ្លីនិកម៉ារីស្ដូប
គ្លីនិកម៉ារីស្ដូប
គ្លីនិកម៉ារីស្ដូប
គ្លីនិកម៉ារីស្ដូប
គ្លីនិកម៉ារីស្ដូប
គ្លីនិកម៉ារីស្ដូប
គ្លីនិកម៉ារីស្ដូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]