រាជធានីភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវរកកូវីដ១៩ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អនុគណៈកម្មការ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ នៅផ្សារបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងនោះដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារបឹងទំពុន បង្កើនការប្រុងប្រយ័ត្ន និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី សរុបចំនួន ៥១៩ ករណី ករណីជាសះស្បើយថ្មីចំនួន ៥៥៣នាក់ ក្នុងនោះ មានអ្នកស្លាប់ថ្មីចំនួន ១៥នាក់។
ជាមួយគ្នានេះ កន្លងមក ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកហើយរលឹកទៀត និងអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកថា៖ រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]