បរទេស៖ នៅថ្ងៃទី ២០ ខែសីហាយោងតាមកាសែត New York Post បាននិយាយថា តារាចម្រៀង The Weeknd ទើបតែចំណាយប្រាក់ ៧០ លានដុល្លារដើម្បីទិញផ្ទះនៅតំបន់ Bel Air ក្នុងរដ្ឋ Los Angele ពីអ្នកជំនួញឈ្មោះ Reinout Oerlemans

ជាមួយគ្នានេះ វិមានដែលមានផ្ទៃក្រឡាដីសរុប ៦.៤០០ ម៉ែតការ៉េ ជាមួយទំហំវីឡាមានទំហំ ៣.០០០ ម៉ែតការ៉េ។ អចលនទ្រព្យដ៏មានតម្លៃនេះ មានបន្ទប់គេងចំនួន ៩ ដែលមានបំពាក់សម្ភារៈប្រណីតភាពជាច្រើន មិនត្រឹមតែប៉ុណ្ណោះ វាមាន ទីលានកីឡា ស្ប៉ា សូណា អាងហែលទឹកក្នុងផ្ទះ បន្ទប់រោងកុន កន្លែងហាត់ប្រាណ និងស្ទូឌីយោតន្ត្រីផ្ទាល់ខ្លួនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល បានបន្តទៀតថា ផ្ទះនេះត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗបច្ចេកវិទ្យាចុងក្រោយបង្អស់ និងមានទេសភាពស្រស់ស្អាតបំផុតគួរឲ្យគយគន់។ យោងតាមកាសែត New York Post ទីតាំងដ៏ស្រស់ស្អាត គឺជាមូលហេតុដែលវីឡានេះត្រូវចំណាយរហូតដល់ ៧០ លានដុល្លារអាមេរិក៕

ប្រភព៖ 

សូមទស្សនារូបភាពខាងក្រោម៖

TheWeeknd
វិមានដែលមានតម្លៃ ៧០ លានដុល្លារ
វិមានដែលមានតម្លៃ ៧០ លានដុល្លារ
វិមានដែលមានតម្លៃ ៧០ លានដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]